ជប៉ុនបដិសេធការវាយតម្លៃរបស់អាមេរិក ដែលថាខ្លួនផ្លាស់ប្តូរ ជុំវិញបញ្ហាតៃវ៉ាន់ មុនជំនួបកំពូលមេដឹកនាំ

2026/03/20 12:23:33 am        48

នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសជប៉ុនបានបដិសេធការវាយតម្លៃរបស់សហរដ្ឋអាមេរិក ដែលថា ជំហររបស់ខ្លួន បានផ្លាស់ប្ដូរយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការមានប្រតិកម្ម ចំពោះការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ជាបញ្ហាមួយដែលអាចធ្វើឲ្យកិច្ចប្រជុំកំពូលមេដឹកនាំដែលជិតមកដល់ រវាងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន មានភាពច្របូកច្របល់។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីចុងឆ្នាំមុន ដែលថា ប្រសិនបើមានការវាយប្រហារលើកោះតៃវ៉ាន់ អាចនាំឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូបានទាក់ទាញឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន។ បើទោះបីជាលោកស្រី Takaichi បានអះអាងថា ការកត់សម្គាល់របស់លោកស្រីស្របតាមគោលនយោបាយយូរអង្វែងរបស់ជប៉ុនក៏ដោយ ក៏របាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កាលពីថ្ងៃពុធ បានលើកឡើងថា ពួកគេបានងាកចេញយ៉ាងខ្លាំងពីវោហាសាស្ត្ររបស់បណ្ដាមេដឹកនាំជប៉ុនមុនៗ។

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ថា៖ «ការវាយតម្លៃ ដែលថា មានការផ្លាស់ប្តូរខ្លាំង គឺមិនត្រឹមត្រូវឡើយ»។ លោកបានបន្ថែមថា ជំហររបស់ទីក្រុងតូក្យូ ក្នុងការវិនិច្ឆ័យស្ថានភាព ដែលហៅថា «ស្ថានភាពវិបត្តិការរស់នៅ» ដែលលោកស្រី Takaichi ត្រូវបានសួរនៅក្នុងសភានៅពេលដែលលោកស្រីបានថ្លែងសុន្ទរកថាកាលពីខែវិច្ឆិកាឆ្នាំមុន ស្តីពីកោះតៃវ៉ាន់ គឺស្របនឹងអតីតកាល។

ទស្សនៈខុសគ្នានេះ អាចបង្កភាពស្មុគស្មាញដល់កិច្ចប្រជុំកំពូលរបស់លោកស្រី Takaichi ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ ដែលមានភាពស្មុគស្មាញរួចទៅហើយ ពាក់ព័ន្ធនឹងការទាមទាររបស់លោក ដែលចង់ឲ្យប្រទេសជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតបញ្ជូននាវាអមដំណើរទៅកាន់ច្រកសមុទ្រ Hormuz ដែលភាគច្រើនត្រូវបានបិទដោយសារសង្គ្រាមអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm