គ.ជ.ប បើកសវនាការលើបណ្តឹងសុំលុបបញ្ជីបេក្ខជន និងប្តឹងជំទាស់ចំពោះបេក្ខជន

2022/03/29 07:31:36 pm        394

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបើកសវនាការជំនុំជម្រះជា សាធារណៈលើបណ្តឹងសុំលុបបញ្ជីបេក្ខជនដំបូង និងការប្តឹងជំទាស់ចំពោះបេក្ខជន ដែលមិនមានលក្ខណៈ សម្បត្តិស្របតាមលក្ខខន្តិកៈរបស់គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងចំនួន៦ ពាក់ព័ន្ធនឹងការប្ដឹងសុំលុបបញ្ជី បេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និង​សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពាក្យប្ដឹងជំទាស់នឹងបេក្ខជន និង​បញ្ជី​បេក្ខជន​របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ​នៅសង្កាត់ផ្សារថ្មីទី៣ ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងសវនាការ ពាក់ព័ន្ធការសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ភាគីដើមបណ្តឹងជា ប្រជាពលរដ្ឋ បានអះអាងមុខក្រុមប្រឹក្សាជំនុំជម្រះថា បេក្ខជនរបស់គណបក្សភ្លើងទៀន បានក្លែងបន្លំ ​ដោយសារបេក្ខជននោះ ពុំមានចំណេះដឹងគ្រប់គ្រាន់ ​ឬចេះអាន​ និងសរសេរឡើយ ដូច្នេះការបំពេញ​លក្ខខណ្ឌ​ចុះឈ្មោះជាបេក្ខជន ​ដោយ​បុគ្គលផ្សេងជំនួសសាម៉ីខ្លួន។

ចំពោះសវនាការសំណុំរឿងប្តឹងជំទាស់​នឹងបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ​ដើមបណ្តឹង​ បានទាម ទារ​ឲ្យលុបឈ្មោះបេក្ខជន ក៏ដូចជាបញ្ជីបេក្ខជនទាំងមូល ចេញពីសង្កាត់ផ្សារថ្មីទី៣ ​ខណ្ឌដូនពេញ ដោយមូលហេតុមិនមានលក្ខណៈស្របតាមលក្ខខណ្ឌ ​នៃការចុះឈ្មោះរបស់បេក្ខជន។

សវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះ ​នឹងប្រកាសសេចក្តីសម្រេច​ នៅពេលរសៀលថ្ងៃនេះ។

ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ ​ត្រូវបានធ្វើឡើង​ ដើម្បីឈានទៅរក ការ​ប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ ​នៅថ្ងៃទី២៤ ​ខែមេសា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm