ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/03/20 03:33:26 am        91


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះថា សមាជិកសភាអ៊ីរ៉ង់ បានស្នើផែនការមួយ ដើម្បីយកថ្លៃឈ្នួល និងដាក់ពន្ធលើនាវាដែលឆ្លងកាត់ច្រកសមុទ្រជាយុទ្ធសាស្ត្រ Hormuz។

មន្ត្រីទាំងនោះបានលើកឡើងថា លក្ខខណ្ឌដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងមិនវិលត្រឡប់វិញឡើយទៅរកស្ថានភាពមុនសង្គ្រាមមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

សមាជិកសភាទីក្រុងតេអេរ៉ង់ម្នាក់ លោកស្រី Somayeh Rafiei ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA ដែលបាននិយាយថា៖ «យើងនៅក្នុងសភា កំពុងជំរុញផែនការមួយដែលប្រទេសនានា នឹងត្រូវបង់ថ្លៃឈ្នួល និងពន្ធដល់សាធារណរដ្ឋឥស្លាម ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានប្រើជាផ្លូវសុវត្ថិភាព សម្រាប់ការដឹកជញ្ជូន ថាមពល និងសន្តិសុខស្បៀងអាហារ»។

លោកស្រី បានបន្ថែមថា៖ «សន្តិសុខនៃច្រកសមុទ្រនេះ នឹងត្រូវបានបង្កើតឡើងដោយកម្លាំង សិទ្ធអំណាច និងភាពអស្ចារ្យរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយប្រទេសនានាត្រូវតែបង់ពន្ធជាថ្នូរ»។

ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានធ្វើឲ្យស្ទើរតែលែងមាន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហារនាវាជាច្រើនគ្រឿង ដោយបញ្ជាក់ថា ពួកគេមិនបានយកចិត្តទុកដាក់ចំពោះ «ការព្រមាន» ប្រឆាំងនឹងការឆ្លងកាត់ផ្លូវទឹកនេះ។

ប្រធានសភា លោក Mohammad Bagher Ghalibaf បាននិយាយកាលពីថ្ងៃអង្គារថា ចរាចរណ៍នៅផ្លូវទឹកនេះ នឹងមិនវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញឡើយ។ តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាមួយចំនួនមកពីប្រទេសដែលខ្លួនចាត់ទុកថា ជាមិត្ត ឆ្លងកាត់ ខណៈពេលដែលព្រមានថា ខ្លួននឹងរារាំងនាវាមកពីប្រទេសដែលខ្លួនយល់ថា បានចូលរួម «ការឈ្លានពាន» លើខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        24
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm