កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន

2026/03/20 03:34:19 am        41

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា រាល់ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ នឹងបង្កឲ្យមានការសងសឹកខ្លាំងជាងមុន ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍របស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ។

លោក Ebrahim Zolfaghari គឺជាអ្នកនាំពាក្យមូលដ្ឋានទ័ព Khatam al-Anbia និយាយថា កងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹករួចទៅហើយ បង្កឲ្យមានអគ្គិភ័យនៅរោងចក្រប្រេង ដែលជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នៅតែបន្ត ។

លោកនិយាយទៀតថា ការវាយប្រហារមីស៊ីល និងយានដ្រូនអ៊ីរ៉ង់ មានគោលដៅលើមូលដ្ឋានយោធាជាច្រើនកន្លែងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ។

គួរឲ្យដឹងថា តម្លៃឧស្ម័នអឺរ៉ុប បានហក់ឡើងខ្ពស់ចំនួន ២៥ភាគរយ ហើយប្រេងកើនឡើងចំនួន ១០ភាគរយ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយអ៊ីរ៉ង់ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា ជាការសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រឧស្ម័នរបស់ពួកគេ ធ្វើឲ្យវាក្លាយជាការរីកធំបំផុតនៃសង្រ្គាមរយៈពេលជិត ៣សប្តាហ៍កន្លងមកនេះ ។

ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីរ៉ង់ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ នៅរោងចក្រឧស្ម័នធំបំផុតរបស់ពិភពលោក ស្ថិតក្នុងប្រទេសកាតា ហើយពួកគេបានវាយប្រហារលើគោលដៅចម្រាញ់ប្រេងនៅអារ៉ាប៊ីសាអ៊ូឌីត បង្ខំឲ្យអារ៉ាប់រួម បិទរោងចក្រឧស្ម័នរបស់ខ្លួន ហើយនិងចាប់ផ្តើមវាយប្រហាររោងចក្រចម្រាញ់ប្រេង ២កន្លែងទៀតរបស់គូវ៉ែត ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm