ភូមិឋាន និង​វត្តអារាម​នានា ត្រៀម​រៀបចំ​តុបតែង​សម្រាប់​អបអរ​សាទរ​ពិធី​បុណ្យចូលឆ្នាំខ្មែរ

2022/03/29 08:24:28 pm        1.4 K

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺកាន់តែខិតចូលមកដល់ហើយ ដោយសល់ពេលប្រមាណតែកន្លះខែទៀតតែប៉ុណ្ណោះ។ ការខិតចូលមកដល់នេះ តាមភូមិឋាន ក៏ដូចជាវត្តអារាមមួយចំនួន បាននឹងកំពុងរៀបចំតុបតែង ដើម្បីអបអរសាទរ និងដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ នឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ។ ​ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ​ រាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាសជាច្រើនដងថា ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ​គឺត្រូវតែរៀបចំ ពុំមាន​ការ​ផ្អាក​ដូចពីរឆ្នាំ​កន្លងនោះទេ។

ការអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានផ្ដល់នូវភាពសប្បាយ​រីករាយ​ដល់ប្រជាពលរដ្ឋ ព្រោះតែកម្ពុជាបានខកខានរៀបចំពិធីនេះរយៈពេល ​២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០មក។ ​ជាក់ស្ដែងកំឡុងពេលនេះ​ ភូមិឋាន​ក៏ដូច​ជាវត្តអារាមមួយចំនួនក៏បានតុបតែង​លម្អដើម្បីសាទរ​និងកំសាន្តនថ្ងៃចូលឆ្នាំខ្មែរផងដែរ។

សម្រាប់ភូមិ យកបាត្រ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋក្នុងភូមិនេះ បានចាប់​ផ្ដើម​ចងខ្សែ​រំលេច​ដោយ​ក្រណាត់​ពណ៌​នៅតាមដងផ្លូវ​ចាប់ពីពេលនេះ ហើយក៏​នឹងបន្តរៀបចំ​តុបតែង​ជាច្រើនថែមទៀត​សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។

ការរៀបចំ​ ការ​លេង​ល្បែងប្រជាប្រិយ ​និងរាំកម្សាន្ត ​ជាទំនៀមទំលាប់​របស់​ប្រជាពលរដ្ឋក្នុងភូមិនេះ ជាយូរមកហើយ ​នេះជា​ការលើកឡើងរបស់ពួកគាត់។

ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំ ក៏នឹងចាប់ផ្ដើមរៀបចំ តុបតែងលម្អចាប់ពីថ្ងៃទី ១ខែ មេសាឆ្នាំ ​២០២២ខាងមុខ។​ ឆ្នាំ២០២២នេះ ជាឆ្នាំដំបូង​ហើយដែល រាជរដ្ឋាភិបាលកម្ពុជា​ប្រកាសឱ្យមានការរៀបចំពិធីបុណ្យ​ចូលឆ្នាំប្រពៃណី​ជាតិខ្មែរឡើងវិញ​ តាំងពីមានវត្តមានកូវីដ-១៩មក។

ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ គឺជាឱកាស​មួយដែល​កម្ពុជា ​អាចស្រូបទាញ​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិជាច្រើនជាពិសេសនៅតំបន់ទីតាំងទេសចរណ៍ ​ដែលរៀបចំពិធីធំៗដូចជា សង្រ្កាន្តខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm