ជប៉ុននិងអាមេរិក ប្រកាសគម្រោងថាមពល និងផែនការសកម្មភាពរ៉ែសំខាន់ៗ ក្នុងជំនួបមេដឹកនាំ

2026/03/20 04:59:20 pm        157

សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) រួមមានការវិនិយោគរបស់ជប៉ុនរហូតដល់ ៧៣ពាន់លានដុល្លារ ក្នុងគម្រោងថាមពលរបស់សហរដ្ឋអាមេរិក និងផែនការសកម្មភាពដើម្បីអភិវឌ្ឍជម្រើសផ្សេងក្រៅពីប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ និងរ៉ែកម្រ។

រដ្ឋាភិបាលទាំងពីរប្រកាសពីផែនការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMRs) ដោយក្រុមហ៊ុន GE Vernova Hitachi ក្នុងរដ្ឋ Tennessee និងរដ្ឋ Alabama ដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៤០ពាន់លានដុល្លារ។ រដ្ឋាភិបាលទាំងពីរក៏ប្រកាសផងដែរនូវផែនការសាងសង់រោងចក្រផលិតថាមពលពីឧស្ម័នធម្មជាតិក្នុងរដ្ឋ Pennsylvania ក្នុងតម្លៃប៉ាន់ស្មានរហូតដល់ ១៧ពាន់លានដុល្លារ និងនៅក្នុងរដ្ឋ Texas ក្នុងតម្លៃរហូតដល់ ១៦ពាន់លានដុល្លារ។

គម្រោងទាំងនេះ គឺជាគម្រោងទីពីរដែលត្រូវបានប្រកាស បន្ទាប់ពីជប៉ុន បានប្តេជ្ញាចិត្តចំពោះការវិនិយោគ ៥៥០ពាន់លានដុល្លារ នៅអាមេរិក ដើម្បីទទួលបានការអនុគ្រោះពីពន្ធគយ ដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់កាលពីឆ្នាំមុន។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តទាំងពីរបានចេញផ្សាយផែនការសកម្មភាពដើម្បីអភិវឌ្ឍជម្រើសផ្សេងក្រៅពីចិន សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែកម្រ ដោយផ្តោតដំបូងលើការកំណត់តម្លៃទាបបំផុតសម្រាប់ក្រុមធាតុរ៉ែមួយចំនួន។

គួររម្លឹកថា នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi និងលោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីរ៉ែកម្របែបនេះ កាលពីខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ខណៈប្រទេសទាំងពីរជួបការលំបាកជាមួយនឹងការត្រួតពិនិត្យការនាំចេញរបស់ចិន។ ប្រទេសទាំងពីរក៏បានចែករំលែកខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការបង្កើតក្រុមការងារចម្រុះជប៉ុន-អាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍធនធានរ៉ែនៅបាតសមុទ្រជ្រៅផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm