រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករ​អ៊ីន​ធឺណិត ​និងប្រតិបត្តិករខ្សែកាបអុបទិក ដើម្បីធានាការផ្ដល់សេវាជូនពលរដ្ឋ

2026/03/20 05:20:07 pm        239

ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងតំណាងប្រតិបត្តិករសរុបប្រមាណ ៩០ រូប។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើក​ឡើង​អំពី​កំណែ​ទម្រង់សំខាន់​ៗ​ផ្ទៃក្នុង​ ក.ប.ទ. ការពង្រឹងការងារនិយ័តកម្ម ការរៀ​ប​ចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​ក្នុង​វិស័យ ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូនដល់ប្រតិបត្តិករប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពស្អាតស្អំ និង​លឿន​ឆាប់​រហ័ស​។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ឡើង​វិញ​អំ​ពីគោ​លនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និង​បាន​ស្នើ​ឱ្យ​ប្រតិបត្តិករទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និង ក.ប.ទ. ក្នុងការលុប​បំបាត់​អំពើ​ខុស​ច្បាប់​នេះ​ឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ (១) ការតាមដានទីតាំង​ប្រើ​ប្រាស់​ចំណុះ​សមត្ថភាព​អ៊ីនធឺណិតខ្ពស់ ដែលមានការសង្ស័យថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) ការកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់សេវាដល់ទីតាំងប្រព្រឹត្តបទល្មើស តាមការតម្រូវដោយ ក.ប.ទ. និងអាជ្ញាធរមានសមត្ថកិច្ច (៣) ការបន្ត​ពង្រឹង​ការ​អនុវត្ត​វិធា​នកា​រ​គ្រប់​គ្រង​ការប្រើប្រាស់ស៊ីម ការលុបចោលនូវស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ និង​ការ​ប្រើ​ប្រាស់​ស៊ីម​រ៉ូមីង​ពីបរទេស (៤) ការពង្រឹងវិធានការសន្តិសុខសាយប័រដើម្បីការពារប្រព័ន្ធឌីជីថល និង (៥) ការចូលរួមអនុវត្តវិធានការរដ្ឋបាល ឬបច្ចេក​ទេស​ផ្សេង​ទៀត​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​ និង ក.ប.ទ.។

ប្រតិបត្តិករដែលបានអញ្ជើញមកចូលរួមនៅក្នុងជំនួបពិភាក្សាការងារនេះ បានប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​ចូល​រួម​ជាមួយរាជរដ្ឋាភិបាល និងក.ប.ទ. គ្រប់ពេលវេលា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ហើយបានបាន​លើក​ឡើង​មតិយោបល់​មួយ​ចំនួន​ដែល​ជា​ធាតុ​ចូល​សម្រាប់ការចូលរួមអនុវត្តគោលនយោបាយនេះ ក៏ដូចជាមតិយោបល់​ទូទៅ​មួយ​ចំនួ​ន​ទៀត​ពាក់​ព័ន្ធនឹងការគ្រប់គ្រងវិស័យទូរគមនាគមន៍ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        50
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        151
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm