សាលាប៉ូលឌុយប្រ៊ូល ស្នើ​ក្រសួងទេសចរណ៍​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ តាមស្តង់ដារអាស៊ាន

2022/03/29 09:04:44 pm        1.1 K

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។

ក្នុងជំនួបនេះ លោកស្រី Eleonore បានស្នើសុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនយុវជននៅខេត្តសៀមរាប ស្របតាមក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌជាតិ។

លោក François Schnoebelen នាយកសាលាសណ្ឋាគារ​ និងទេសចរណ៍ ​ប៉ូលឌុយប្រ៊ូល បានថ្លែងថា សាលាសណ្ឋាគារ ​និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល​ បានបង្កើតឡើងនៅឆ្នាំ២០០២ និង​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ជូន​សិស្សនិស្សិត និង​យុវជន​នៅខេត្តសៀមរាប ​ស្របតាម​ស្ដង់ដា​រ​កម្មវិធីរបស់អាស៊ាន ដែលបច្ចុប្បន្នមាន ៣២ជំនាញ ដោយធ្វើយ៉ាងណាឱ្យអ្នកដែលទទួល​ការ​បណ្ដុះបណ្ដាល​ពី​សាលានេះ ​អាច​ធ្វើ​ចល័ត​ភាព​ការងារ​នៅ​តាមបណ្តាប្រទេស​នៅក្នុងតំបន់អាស៊ាន។

លោក François Schnoebelen បន្តថា បន្ថែមលើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍នេះដែរ សាលាប៉ូលឌុយប្រ៊ូល​ ក៏បានសហការជាមួយសាលា​នៃអង្គការ​អង្គការ​បណ្តុះបណ្តាល និង​វឌ្ឍនភាពកម្ពុជា ​ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ការងារបរិស្ថាន ​អេកូទេសចរណ៍ និង​ការងារសិល្បៈ ​និងជំនាញវិជ្ជាជីវៈសិល្បៈសូន្យរូប​ដែលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗ​នៅ​តំបន់អឺរ៉ុប។

នៅក្នុងជំនួបនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បាន​ថ្លែង​ការ​គាំទ្រសំណើរកិច្ច​សហការ​ពីអង្គការដៃគូទាំងពីរនោះ ​ហើយតាមរយៈសំណើរ​ការ​បណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះដែរ ​យើង​នឹង​ទទួល​បាន​ធនធាន​មនុស្សល្អៗ ​ដើម្បីត្រៀម​ទទួលភ្ញៀវទេសចរ​អន្តរជាតិ​នៅខេត្តសៀមរាបឡើងវិញ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព។

ក្នុងជំនួបនេះ ឯកឧត្តម ​ក៏បានស្នើឱ្យសាលាបន្ថែមការបណ្ដុះបណ្ដាល​យុវជនថ្មីៗ​អោយបានច្រើន ដើម្បីឆ្លើយតប​នឹងតម្រូវការ​កម្លាំង​ពលកម្មនៅខេត្តសៀមរាប ​ស្របតាម​ផែន​ការ​មេអភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប ​ដែលតាមរយៈផែនការមេនេះ ​កម្ពុជា​មានចក្ខុវិស័យថា ​នៅឆ្នាំ២០៣០ ខេត្តសៀមរាប នឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន ៩០ម៉ឺននាក់ ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        192
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm