កាកបាទក្រហមកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខក្រុមគ្រួសារសពដែលស្លាប់ដោយសារកូវីដ-១៩

2021/04/27 09:59:58 am        146

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលនេះជាករណីស្លាប់លើកទី១នៅកម្ពុជា។

 

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បាននាំនូវសាររំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ​


ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្តដល់ភរិយានៃសព ត្រូវមានស្មារតីរឹងប៉ឹង ​ខិតខំតស៊ូដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ។ ទន្ទឹមនឹងនេះ សូមក្មួយៗជាកូនត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង និងត្រូវធ្វើខ្លួនជាកូនល្អ មិត្តល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ បន្ថែមពីនេះ សូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការបន្តធ្វើចត្តាឡីស័ក និងយកសំណាកឱ្យបានត្រឹមត្រូវតាមការកំណត់របស់គ្រូពេទ្យ ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ ​


សូមបញ្ជាក់ថា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ​កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ​អង្ករ ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ទឹកក្រូច៥កេស និងថវិកាចំនួន ៥លានរៀល៕ អត្ថបទ៖ សំ ងីម​



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        82
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm