ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ

2026/03/20 06:58:09 pm        203

ក្រោមបទបញ្ជាពីឯកឧត្តមស្នងការរាជធានី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃ​អធិការដ្ឋាន​នគរបាលខណ្ឌ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌ ដឹកនាំ​ដោយ​លោក​កែវ សុភា អភិបាលរងខណ្ឌ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងផាប់មួយកន្លែង យីហោ រ៉ូល.ឡឺ បារ និងបីហ្រ្តូ ( ROLLER PUB & BISTRO) ដែលស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុម​៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបា​ន​ផ្តល់​លទ្ធភាព​ឲ្យ​ក្មេងៗ​យុវជន​ចូល​ទៅ​ប្រមូលផ្តុំផឹកស៊ីសប្បាយ ទាំងវេលាពេលថ្ងៃ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីឃើញមានក្រុមក្មួយៗជាយុវជន យុវនារី ដែល​កំពុង​ឋិត​ក្នុងវ័យសិក្សា ទៅប្រមូផ្តុំគ្នាផឹកស៊ីយ៉ាងសប្បាយទាំងកណ្តាលថ្ងៃ ដែលជា​ចំណុច​មិន​គួរ​បណ្តែត​បណ្តោយ​នោះទេ ។

លោកឧត្តមសេនីយ៍ឯកស្នងការ បានបន្តដាក់បញ្ជាដល់នគរបាលទូទាំងរាជធានី ត្រូវ​បន្ត​តាម​សង្កេត ​និងចុះត្រួតពិនិត្យទីតាំងផ្តល់ការសប្បាយភាពនៅវេលាពេលថ្ងៃនេះបន្តទៀត សំដៅ​ធានា​ធ្វើ​យ៉ាង​ណា កុំឲ្យកើតមាននូវទីតាំងដែលលួចលាក់ផ្តល់ជម្រកដល់ក្មេងៗជាយុវជន ឬសិស្សា​នុសិស្ស ​ទៅប្រមូលផ្តុំដើម្បីប្រព្រឹត្តិសកម្មភាព និងអំពើអប្បាយមុខនានា ពិសេសបញ្ហា​គ្រឿង​ញៀន​តែម្តង។

ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យទីតាំងផាប់កម្សាន្តខាងលើ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញក្រុមយុវជនយុវនារីសរុបចំនួន៥៨នាក់ (ប្រុស២៨នាក់) ដោ​យ​ពួក​គេ​ចូល​ទៅ​ផឹក​ស៊ី​សប្បាយ ​ពុំមានពាក់ព័ន្ធបទល្មើសអ្វីនោះឡើយ ។ ក្នុងនោះ អាជ្ញាធរ ក៏ពុំបានរកឃើញថា ទីតាំង​ខាង​លើ មានលួចលាក់ ឬបង្កប់បទល្មើសអ្វីនោះដែរ ក្រៅតែពី​ការ​ផ្តល់​ទីតាំង​សម្រាប់​ការ​សប្បាយ​ភាព​នៅពេលថ្ងៃប៉ុណ្ណោះ ។

កម្លាំងអាជ្ញាធរ បានណែនាំដល់ម្ចាស់ទីតាំង ៖ហាមមិនឲ្យមានការប្រើប្រាស់ ចែកចាយ និងជួញ​ដូរ​គ្រឿង​ញៀន និងឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ , ហាមពុំឲ្យ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំចូលក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់​នូវ​ឧបករ​ណ៍​បារី​អេឡិច​ត្រូនិច​គ្រប់ប្រ​ភេទ , ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស , អប់រំ និងណែ​នាំ​កុំ​ឲ្យមា​ន​ការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ , កុំឲ្យ​មាន​ការ​ចាក់​ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm