WTO ព្រមានថា វិបត្តិមជ្ឈិមបូព៌ាគំរាមកំហែងដល់ចក្ខុវិស័យពាណិជ្ជកម្មពិភពលោកឆ្នាំ២០២៦

2026/03/20 06:58:55 pm        99

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ជម្លោះដែលកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើការរំពឹងទុកនៃកំណើនពាណិជ្ជកម្មសកល និងបង្កការគំរាមកំហែងធ្វើឱ្យការព្យាករពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៦នេះ ឆ្ពោះទៅរកការធ្លាក់ចុះ។

របាយការណ៍របស់ WTO កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានឱ្យដឹងថា កំណើននៃពាណិជ្ជកម្មទំនិញពិភពលោក នឹងថយចុះយ៉ាងខ្លាំងមកត្រឹម ១,៩% នៅឆ្នាំនេះ បើធៀបនឹងអត្រា ៤,៦% កាលពីឆ្នាំ២០២៥ ហើយទិន្នន័យអាចនឹងបន្តធ្លាក់ចុះថែមទៀត ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ា នៅតែបន្តរុញច្រានតម្លៃថាមពលឱ្យឡើងខ្ពស់ និងរំខានដល់ការដឹកជញ្ជូនសកល។

កាលពីឆ្នាំមុន កំណើនពាណិជ្ជកម្មពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងការសម្រុកនាំចូលទំនិញទុកជាមុនដើម្បីចៀសវាងពន្ធរបស់អាមេរិក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចល្អជាងការរំពឹងទុក។ លោកស្រី Ngozi Okonjo-Iweala ប្រធានអង្គការ WTO និយាយថា ទោះបីជាពាណិជ្ជកម្មសកលនៅតែមានភាពធន់ក៏ដោយ ប៉ុន្តែការព្យាករកំណើនកំពុងស្ថិតក្រោមសម្ពាធពីការពង្រីកវិសាលភាពនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

ក្រុមសេដ្ឋវិទូរបស់ WTO លើកឡើងថា បើតម្លៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ នៅតែបន្តឡើងខ្ពស់ពេញមួយឆ្នាំ២០២៦ នោះពាណិជ្ជកម្មទំនិញសកលអាចនឹងថយចុះបន្ថែមទៀតមកត្រឹម ១,៤%។ របាយការណ៍ WTO បន្ថែមថា ការបិទច្រកសមុទ្រហ័រមូសរយៈពេលយូរដោយអ៊ីរ៉ង់ ដែលរារាំងការនាំចូលជីអ៊ុយរ៉េ ចំនួនមួយភាគបីនៃតម្រូវការសរុប ប្រឈមនឹងការប៉ះពាល់ដល់ផលិតករធំៗដូចជា ឥណ្ឌា ថៃ និងប្រេស៊ីល ដែលបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀងសកល៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm