បាល់ទាត់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិស៊ុយអែតលោក Janne Andersson បានបញ្ជាក់នៅថ្ងៃចន្ទម្សិលមិញថា ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic នឹងមិនចាប់ផ្តើម ១១នាក់ដំបូងឡើយពេលស៊ុយអែតជួបជាមួយប៉ូឡូញរាត្រីនេះនៃវគ្គផ្តាច់ព្រ័ត្រ Play-Off ដើម្បីកៅអី World Cup 2022 កាតា។

ស៊ុយអែតបានយកឈ្នះសាធារណរដ្ឋឆេកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែមកាត់សេចក្តី តែ Zlatan មិនមានឈ្មោះក្នុងបញ្ជីឡើយដោយជាប់ពិន័យ តែយប់នេះគេនឹងមានឈ្មោះនៅកៅអីបម្រុង ខណៈដែល Alexander Isak ដែលក្មេងជាង Zlatan ដល់ទៅ ១៨ឆ្នាំនោះអាចនឹងចាប់ផ្តើម ១១នាក់ដំបូង។ ដោយឡែកសំរាប់ប៉ូឡូញវិញ បានឡើងមកកាន់វគ្គនេះដោយស្វ័យប្រវត្តិ បន្ទាប់ពីរុស្ស៊ីត្រូវបានដកឈ្មោះចេញពាក់ព័ន្ធនឹងសង្គ្រាមទៅលើអ៊ុយក្រែន។ សូមបញ្ជាក់ថា ប៉ូឡូញបង្ហាញខ្លួននៅ World Cup បានតែម្តងប៉ុណ្ណោះតាំងពីឆ្នាំ២០០៦៕
អត្ថបទ៖នាង សុភាវុធ