សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦

2026/03/20 02:48:27 pm        51

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាមួយកន្លែង រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តជាមួយនឹងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាបាល់បោះរទេះជនពិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានគូសបញ្ជាក់ថា សន្និបាតរបស់សហព័ន្ធ ត្រូវបានប្រារព្វឡើងជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ គោលដៅនៃសន្និបាតបូកសរុបលទ្ធផលការងារនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធ និងគុណភាពការងារ ជាពិសេសពង្រឹងពង្រីកវិស័យកីឡាជនពិការ ក្នុងការជួយឱ្យជនមានពិការភាពមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ការសិក្សាល្អ និងជីវភាពរស់នៅប្រកបដោយសុខដុមរមនា។

អ្នកម្នាងប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនានាជាការបង្កលក្ខណៈឱ្យជនមានពិការភាពបានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គមជាតិ ក៏ដូចជាផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឱ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិជាដើម។ 

សូមជម្រាបថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូរពាកព័ន្ធ និងវិស័យឯក ជាពិសេសពេលថ្មីៗកន្លងមក ក្រុមនារីបាល់បោះជិះរទះកម្ពុជា ទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍ប្រកួត Asia Para Games លើកទី៥ នៅទីក្រុង Nagoya ប្រទេសជប៉ុននាពេលខាងមុខផងដែរ៕

អត្ថបទដែលទាក់ទង

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
2026/03/20 02:48:27 pm        1
អ្នកជំនាញថា អ្នកគាំទ្របាល់ទាត់នឹងត្រូវចំណាយច្រើនសម្រាប់ World Cup ស្របពេលស្ថានភាពពិភពលោកបច្ចុប្បន្ន
2026/03/20 02:25:01 pm        2
ក្រសួងការពារជាតិ ដណ្តើមបានជើងឯកការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥
2026/03/20 12:09:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​សន្តិ​សុខព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ និងផែនការយុទ្ធដំណើរទ័ព

2026/03/20 04:13:07 pm
​អ្នកស្លាប់ នៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មានចំនួនលើសពី ១.០០០នាក់
2026/03/20 04:03:40 pm
​សង្គ្រាមលើអ៊ីរ៉ង់ ធ្វើឲ្យសហរដ្ឋអាមេរិកចំណាយជាង ១២ពាន់លានដុល្លារ ត្រឹមថ្ងៃទី ៦
2026/03/20 03:53:45 pm
​រដ្ឋមន្ត្រីសុខាភិបាលជំរុញបន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំ
2026/03/20 03:49:24 pm
​មនុស្ស ៥០នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រនៅទីក្រុង Daejeon របស់កូរ៉េខាងត្បូង
2026/03/20 03:48:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/20 07:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/18 06:17:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/18 08:30:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am