ធនាគារជាតិ កំពុងជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល

2026/03/20 09:55:52 pm        407

ធនាគារជាតិនៃកម្ពុជា នឹងជំរុញដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ខ្លួនជាប្រាក់រៀល និងការជំរុញឱ្យមានឥណទានប្រាក់រៀលកាន់តែច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។  

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២៦) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញប្រាក់រៀលនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ ប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាប្រាក់រៀលនេះ សម្រាប់វិស័យកាងារ បច្ចុប្បន្ននេះឃើញថា នៅតាមបណ្តារោងចក្រ សហគ្រាស នានា ភាគីច្រើនបើកប្រាក់បៀវត្សទៅឱ្យបុគ្គលិករបស់ខ្លួនជាប្រាក់ដុល្លារ ក្នុងនោះសម្រាប់វិស័យធនាគារ ក៏មានការបើកប្រាក់បៀវត្ស ទៅឱ្យបុគ្គិលជាប្រាក់ដុល្លារផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញបញ្ហាប្រាក់រៀល, នៅក្នុងឆ្នាំ២០២៦នេះ វិស័យធនាគារ នឹងចាប់ផ្តើម រៀបចំនូវយុទ្ធនាការ ជំរុញដល់គ្រឹះស្ថានធនាគារទាំងអស់ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល និងការជំរុញឱ្យមាន ឥណទានប្រាក់រៀលកាន់តែច្រើន ក្នុងគោលដៅជំរុញដល់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។  

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា ទាក់ទិនការបើកប្រាក់បៀវត្សនេះឃើញ ថា សមាជិកនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការបើកប្រាក់ដុល្លារនេះនៅមានចំនួនច្រើន។ ចំណែកការជំរុញឱ្យមានការបើកប្រាក់ បៀវត្សជាប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជានេះ ក្នុងនាមរូបលោកតំណាងឱ្យសមាគមហិរញ្ញមីក្រូហិរញ្ញវត្ថុកម្ពុជា គាំទ្រគម្រោងនៃ ការរៀបចំយុទ្ធនាការនេះទាំងស្រុង ដើម្បីរួមគ្នាលើកកម្ពស់ប្រាក់រៀល ឱ្យមាននិន្នាការនៃការប្រើប្រាស់ប្រាក់រៀលកើនឡើងជាបន្ត បន្ទាប់។

ជុំវិញប្រាក់រៀល, កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅតាមបណ្តារាជធានី-ខេត្ត ជាបន្តបន្ទាប់ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្ស ជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិ ក្នុងនោះក៏មានការអំពាវនាវដល់រោងចក្រ-សហគ្រាស គ្រឹះ ស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តប្រើប្រាស់ប្រាក់រៀល ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងនៅក្នុង ប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលទាំងអស់គ្នាឱ្យកាន់តែទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm