បណ្ដាមេដឹកនាំ EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពល និងទឹក នៅមជ្ឈិមបូព៌ា

2026/03/20 10:17:13 pm        252

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារយោធា លើរោងចក្រថាមពល និងទឹក នៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីផលប៉ះពាល់ដោយសារសង្គ្រាមអ៊ីរ៉ង់ លើសេដ្ឋកិច្ចពិភពលោក។

នៅក្នុងសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរនៃកិច្ចប្រជុំកំពូលមួយ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក មេដឹកនាំនៃប្រទេសចំនួន ២៧ របស់ EU បានលើកឡើងថា៖ «ក្រុមប្រឹក្សាអឺរ៉ុបអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់អតិបរមា ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ ពីគ្រប់ភាគីទាំងអស់។ ក្នុងន័យនេះ សូមអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពល និងទឹក»។

ជាមួយគ្នានេះ បណ្ដាមេដឹកនាំទាំងនោះ បានអំពាវនាវឲ្យពង្រឹងបេសកកម្មកងទ័ពជើងទឹកសមុទ្រក្រហមដែលមានស្រាប់របស់ប្លុក គឺបេសកកម្មកងទ័ពជើងទឹក Aspides និងបេសកកម្មកងទ័ពជើងទឹកប្រឆាំងចោរសមុទ្រ Atalanta នៅញកតំបន់អាហ្វ្រិក «ជាមួយនឹងធនធានបន្ថែមទៀត ស្របតាមអាណត្តិរៀងៗខ្លួន»។

លើសពីនោះទៀត នៅក្នុងសេចក្តីថ្លែងការណ៍នោះ មេដឹកនាំអឺរ៉ុបបានស្វាគមន៍ «កិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងដែលបានប្រកាសដោយរដ្ឋជាសមាជិក ក្នុងនោះរួមទាំងតាមរយៈការសម្របសម្រួលពង្រឹងជាមួយដៃគូនៅក្នុងតំបន់ ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ នៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌនានាត្រូវបានបំពេញ»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm