យុទ្ធសាស្ត្ររបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ផ្ទុយគ្នា ខណៈបំណងលោក Trump នៅតែមិនច្បាស់

2026/03/20 10:26:52 pm        276

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សុទ្ធតែសរសើរទំនាក់ទំនងរបស់ពួកលោកថា មានភាពល្អឥតខ្ចោះ ប៉ុន្តែបន្ទាប់ពីមានការវាយប្រហារ លើអ៊ីរ៉ង់ រយៈពេល ៣សប្តាហ៍ យុទ្ធសាស្ត្ររបស់មេដឹកនាំទាំង២ កាន់តែចាប់ផ្ដើមបង្ហាញភាពផ្ទុយគ្នារឿយៗ ដែលអ្នកជំនាញខ្លះ លើកឡើងថា ជាលទ្ធផលនៃគោលដៅមិនច្បាស់លាស់របស់មេដឹកនាំអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) លោក Trump បាននិយាយថា លោកបានប្រាប់លោក Netanyahu កុំឲ្យវាយប្រហារទីតាំងឧស្ម័នរបស់អ៊ីរ៉ង់ទៀត បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានជំរុញឲ្យទីក្រុងតេអេរ៉ង់សងសឹកប្រឆាំងនឹងមជ្ឈមណ្ឌលថាមពលដ៏សំខាន់មួយ នៅក្នុងប្រទេសកាតា ដែលធ្វើឲ្យតម្លៃពិភពលោកកើនឡើងបន្ថែមទៀត។

ដើមខែនេះ សហរដ្ឋអាមេរិកបានបង្ហាញការមិនស្រណុកចិត្ត បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើឃ្លាំងប្រេងឥន្ធនៈ នៅជុំវិញទីក្រុងតេអេរ៉ង់ ដោយបានធ្វើឲ្យទីក្រុងដែលមានប្រជាជន ១០លាននាក់ មានពេញដោយផ្សែងខ្មៅពុល។ លោក Trump ដែលពេញដោយទំនុកចិត្តដោយសារប្រតិបត្តិការខែមករារបស់លោក នៅប្រទេសវ៉េណេស៊ុយអេឡា បានបង្ហាញក្តីសង្ឃឹម ក្នុងការធ្វើការជាមួយឥស្សរជនម្នាក់ នៅក្នុងចំណោមសាធារណរដ្ឋឥស្លាម ពោលគឺខណៈដែលអ៊ីស្រាអែលបានប្រកាសបើកចំហថា ខ្លួននឹងសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់។

យ៉ាងណាក្ដី គោលដៅរបស់ប្រទេសទាំង២ ក្នុងប្រតិបត្តិការនេះ ហាក់ចាប់ផ្ដើមបញ្ច្រាសគ្នា ដោយនាយិកាផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់លោក Trump គឺលោកស្រី Tulsi Gabbard បានទទួលស្គាល់នៅក្នុងសវនាការសភា នាសប្តាហ៍នេះថា៖ «គោលបំណងដែលត្រូវបានដាក់ចេញដោយប្រធានាធិបតី គឺខុសពីគោលបំណងដែលត្រូវបានដាក់ចេញដោយអ៊ីស្រាអែល»។

ហើយលោក Brian Katulis ដែលជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ «អ៊ីស្រាអែលចង់បានការផ្លាស់ប្តូររបបមួយចំនួន ខណៈពេលដែលសហរដ្ឋអាមេរិកមានភាពស្រពិចស្រពិល និងមិនច្បាស់លាស់ អំពីអ្វីដែលជាគោលដៅចុងក្រោយរបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm