សង្គ្រាមលើអ៊ីរ៉ង់ ធ្វើឲ្យសហរដ្ឋអាមេរិកចំណាយជាង ១២ពាន់លានដុល្លារ ត្រឹមថ្ងៃទី ៦

2026/03/20 10:53:45 pm        265

មនុស្សជាង ៣.០០០នាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់នៅទូទាំងអ៊ីរ៉ង់ រហូតមកដល់ពេលនេះ ហើយមន្ទីរបញ្ចកោណ បញ្ជាក់ថា គោលដៅជាង ១៥.០០០កន្លែង នៅក្នុងប្រទេសនេះ ត្រូវបានវាយប្រហារក្នុងរយៈពេល ២សប្តាហ៍ដំបូង។

សង្គ្រាមនេះ បានធ្វើឲ្យសាលារៀនក្មេងស្រីមួយកន្លែង នៅក្នុងទីក្រុង Minab ភាគអាគ្នេយ៍អ៊ីរ៉ង់ ស្ថិតនៅក្នុងគំនរបាក់បែក ដោយមានកុមារ និងគ្រូបង្រៀនប្រហែល ១៧៥នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយដែលត្រូវបានគេជឿថា ត្រូវបានធ្វើដោយសហរដ្ឋអាមេរិក។ ហើយច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រដ៏តូចចង្អៀត សម្រាប់ការដឹកជញ្ជូនប្រេងរបស់ឈូងសមុទ្រ និងពិភពលោក ត្រូវបានបិទ។

ហើយបើយោងតាមអ្នកវិភាគនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានឲ្យដឹងថា ការចំណាយកំពុងកើនឡើងប្រហែលកន្លះពាន់លានដុល្លារជារៀងរាល់ថ្ងៃ។ មួយសប្តាហ៍ បន្ទាប់ពីកងកម្លាំងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហាររបស់ពួកគេ លើអ៊ីរ៉ង់ និងថ្នាក់ដឹកនាំរបស់ប្រទេសនេះជាបន្តបន្ទាប់ មន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់សមាជិកសភាអំឡុងពេលរាយការណ៍ដោយបិទទ្វារថា ការចំណាយលើសង្គ្រាមនេះ បានលើសពី ១១,៣ពាន់លានដុល្លាររួចហើយ ក្នុងរយៈពេល ៦ថ្ងៃដំបូង។

ប៉ុន្តែតួលេខនោះគ្រាន់តែជាផ្នែកមួយនៃការរាយការណ៍ប៉ុណ្ណោះ ដោយប្រភពដែលដឹងពីខ្លឹមសារនៃការរាយការណ៍នោះ បានប្រាប់សារព័ត៌មាន The Guardian ថា ការប៉ាន់ប្រមាណហាក់ដូចជាកំណត់តែចំពោះការចំណាយលើគ្រាប់រំសេវ ពោលគឺមិនមែនការចំណាយពេញលេញ នៅប៉ុន្មានថ្ងៃបើកឆាកនៃជម្លោះនេះឡើយ ដែលអាចរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ ការចំណាយលើការព្យាបាល និងការជំនួសយន្តហោះយោធាខូចខាច នៅក្នុងសមរភូមិ។

នៅថ្ងៃទី៦ CSIS បានដាក់ការចំណាយសរុបចំនួន ១២,៧ពាន់លានដុល្លារ។ តែពេលនេះ វាទំនងជាឡើងលើសពី ១៨ពាន់លានដុល្លារហើយ ដោយសទ្ទស្សន៍តាមដានតួលេខការចំណាយនៅតែរត់ឡើងជាលំដាប់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm