ក្រុមស្ម័គ្រចិត្តបានផ្ទុកជំនួយមនុស្សធម៌ឡើងនាវាដែលឆ្ពោះទៅកាន់ប្រទេសគុយបា នៅកំពង់ផែ Progreso ស្ថិតក្នុងទីក្រុង Yucatan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
អ្នកស្រី Marisela Vega គឺជាអ្នកស្ម័គ្រចិត្តមួយរូប និយាយថា ការដឹកជញ្ជូននេះ រួមមានអង្ករ សណ្តែកសៀង ម៉្សៅទឹកដោះគោ សាប៊ូកក់សក់ ក្រដាសអនាម័យ ឱសថ និងទំនិញផ្សេងទៀតដែលទិញតាមរយៈការបរិច្ចាគប្រាក់ ក៏ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទោចក្រយាន ។

ក្រុមស្ម័គ្រចិត្តនាំគ្នាកាន់បដាសរសេរថា “សូមឲ្យគុយបារស់” ពេលដែលពួកគេរៀបចំប្រអប់គ្រឿងផ្គត់ផ្គង់នៅលើផែ មុនពេលលើកវាដាក់លើនាវា ។
អ្នកស្រី Vegaនិយាយថា ការឆ្លើយតបរបស់សាធារណជន គឺជារឿងដែលមិននឹកស្មានដល់ និងរំជួលចិត្ត ។ អ្នកស្រីថា ដំបូងពួកគេមានអារម្មណ៍ថា ពួកគេកំពុងដើរផ្ទុយពីនិន្នាការក្នុងការព្យាយាមប្រមូលជំនួយឲ្យបានគ្រប់គ្រាន់ ប៉ុន្តែក្រោយមក មនុស្សបានឆ្លើយតបដោយភាពសប្បាយរីករាយកាន់តែខ្លាំងឡើង ។
កិច្ចខិតខំមនុស្សធម៌នេះដែរ ឆ្លុះបញ្ចាំងពីគំនិតផ្តួចផ្តើមកើនឡើងដឹកនាំដោយពលរដ្ឋ ដើម្បីគាំទ្រគុយបា ស្របពេលវិបត្តិផ្គត់ផ្គង់ និងថាមពលកាន់តែអាក្រក់ខ្លាំង នៅប្រទេសកោះមួយនេះ បង្កឡើងពីកង្វះខាតប្រេងធ្ងន់ធ្ងរដោយសាររដ្ឋបាលសហរដ្ឋអាមេរិក ៕
