អ៊ីស្រាអែលបានវាយប្រហារជំរំកងទ័ពស៊ីរី ក្រោយសហគមន៍ Druze ត្រូវបានកំណតគោលដៅ

2026/03/21 02:53:16 am        90


យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានវាយប្រហារជំរំកងទ័ពស៊ីរី ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការកំណត់គោលលើសហគមន៍ Druze នៅក្នុងខេត្ត Sweida ភាគខាងត្បូង។

ការផ្ទុះឡើងនូវជម្លោះចុងក្រោយ រវាងប្រទេសជិតខាងទាំង២ បានកើតឡើងនៅពេលដែលសង្គ្រាម កំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា៖ «ពេញមួយយប់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានវាយប្រហារទីស្នាក់ការកណ្តាល និងអាវុធ នៅជំរំយោធារបស់របបស៊ីរី នៅភាគខាងត្បូងប្រទេសស៊ីរី។ នេះគឺជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ កាលពីម្សិលមិញ ដែលជនស៊ីវិល Druze ត្រូវបានវាយប្រហារ នៅក្នុងតំបន់ (Sweida)។ IDF នឹងមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់កើតឡើងជាដាច់ខាត ចំពោះសហគមន៍ជនជាតិ Druze នៅក្នុងប្រទេសស៊ីរី ហើយនឹងបន្តចាត់វិធានការ ដើម្បីការពារពួកគេ»។

អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើង រវាងកងកម្លាំងរដ្ឋាភិបាល និងយុទ្ធជនមកពីកុលសម្ព័ន្ធក្នុងតំបន់ ប្រឆាំងនឹងក្រុមផ្សេងនៃសហគមន៍ Druze នៅជនបទភាគខាងលិចនៃខេត្ត Sweida។ ការប្រយុទ្ធគ្នាបានចាប់ផ្តើមបន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់ បានធ្លាក់លើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ Druze។

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ការបាញ់ផ្លោងក្រោយមក បានត្រូវចំតំបន់លំនៅឋាន នៅក្នុងទីក្រុង Sweida ដោយបានបង្កឲ្យមានភាពភ័យស្លន់ស្លោ និងការភ័យខ្លាច ក្នុងចំណោមប្រជាជននៅទីនោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី មិនបានរាយការណ៍ អំពីការប៉ះទង្គិចគ្នា ឬការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលឡើយ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm