សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈពួកក្បត់ជាតិ​តែងតែ​បង្កើត​ផេកហ្វេក​បុក​ក្លែង​ក្លាយ​ដាក់​ឈ្មោះសម្តេច ដើម្បីបោកប្រាស់ពលរដ្ឋ

2026/03/21 03:11:24 pm        415

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបាន​អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅប្រទេសមា​ន​ការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែក្នុងរយៈពេលចុងក្រោយនេះពួកក្បត់ជាតិ ដែល​ភាគ​ច្រើនកំពុងរស់នៅក្រៅប្រទេសនោះ បានបង្កើតផេកហ្វេសបុកក្លែងក្លាយជាច្រើន ដោយ​បាន​ដាក់​ឈ្មោះ និងរូបសម្តេចដើម្បីបោកប្រាស់ពលរដ្ឋ ក្នុងគោល​បំណង​គេង​ចំណេញ​នយោបាយ​ និងផលប្រយោជន៍ផ្ទាល់ខ្លួនជាដើមនោះ។

​តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេច តេជោ​​បានប្រើពាក្យធ្ងន់ៗទៅកាន់ពួកក្បត់ជាតិទាំងនោះថា «តើពួកក្បត់​ជាតិ​នេះ​បើ​មិន​បាន​ភូត​កុហក់​វា​ងាប់​ឬ​អី?​ បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ»។ សម្តេចតេជោ បាន​បន្ថែម​ទៀត​ថា​កន្លង​មកពួកក្បត់ជាតិបានបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថត និងឈ្មោះ របស់​សម្តេច និងតែងតែបានបង្ហោះព័ត៌មានមិនពិត ប្រឌិត និង​បំភ្លៃ​បំភ្លើស​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ដើម្បី​បំភាន់ភូតកុហកបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

តាមរយៈផេកហ្វេសបុកផ្ទាល់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និងក្រៅប្រទេសថា សូមបងប្អូន​អ្នក​ប្រើ​ប្រាស់​ហ្វេស​បុក​គប្បី​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ចាញ់​បោក​ពួកក្ប​ត់ជាតិទាំងនេះឲ្យសោះ ខណៈហ្វេសបុកសម្តេចគឺមានតែមួយប៉ុណ្ណោះ ខណៈ​មាន​អ្នក​តាម​ដានជាង​១៥លាននាក់ ដូចដែល​សម្តេ​ច​បាន​បង្ហោះ​ភ្ជាប់​ជា​មួយ​នា​ពេល​នេះ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        429
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        460
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        589

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm