សហជីព និងកម្មករ អរគុណភាគីពាក់ព័ន្ធចំពោះការបន្ថែមលើសោហ៊ុយធ្វើដំណើរ ក្នុង​អំឡុង​វិបត្តិ​ប្រេង​ឥន្ធនៈ​ជាសកល

2026/03/21 04:48:10 pm        310

​បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាស​ថា​នឹង​ផ្តល់ប្រា​ក់ប​ន្ថែម​លើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ២,៥០ដុល្លារ ក្នុងមួយខែ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ប្រេង​ឥន្ធនៈជាសកល។ សហជីព និងកម្មកររោងចក្រ បានសម្តែង​ការ​អរគុណ​ជូន​ចំពោះ​ភាគី​ពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងកា​រ​ជួយ​អន្តរាគមន៍​មក​កាន់​កម្មករ​និយោជិត​។

លោក ជ័យ វត្ថា សហជីពមូលដ្ឋាន នៃសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ នៅក្នុង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ស្ថិតនៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២១ ខែ​មីនា​នេះ​ឱ្យដឹងថា ការបន្ថែមនេះ ទោះបីគិតថាចំនួនតិចប៉ុន្តែជាទឹកចិត្តគឺធំធេងណាស់ ពីព្រោះថា មិន​មែនតែរូបលោកម្នាក់ទេ ពោលគឺកម្មករ កម្មការិនីទាំងអស់ ពិត​ជា​មាន​ការ​សប្បាយ​ចិ​ត្ត​នៅ​ពេល​ឃើញ​មានការយកចិត្តទុកដាក់ពីសំណាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាល​ទុក្ខ​លំបាក​ដល់​កម្មករនិយោជិត តាមរយៈការ​ចេញ​បទ​បញ្ជា​ឱ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់ពួកគាត់។

ស្រដៀង​គ្នានេះ លោក ផេង ចាន់នឿន កម្មកររោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ បានសម្ដែងក្ដីរីករាយ និងបានសម្តែង​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះរា​ជ​រដ្ឋាភិបាល​ ក៏ដូចជាភាគីពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បី​បន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលអាចជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ ជា​ពិសេសក្នុងស្ថានភាពដែលមនុស្សទូទាំងពិភពលោកកំពុងតែជួបការលំបាកដូចគ្នា ប៉ុន្តែ​រាជ​រដ្ឋាភិបាល និងភាគីនិយោជក បែជាងាក​មក​បន្ថែម​ប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន​បន្ថែម​ទៀត​ទៅ​ដល់​កម្មករ​និយោជិត។

ក្រោយឆ្លងកាត់កិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់​កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាព​គ្នា​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោង​ចក្រ​កំពុង​អនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ ដើម្បីជួយ​សម្រាល​បន្ទុក​ចំណាយ​ថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង ​និងផលិតផលធ្វើដំណើរនិងកាបូប។

សូមរម្លឹកទៀតថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ធ្វើឡើងបន្ទាប់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋម​ន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និង​ភាគី​សហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យ​ពិភាក្សា​ស្វែង​រក​លទ្ធភាព​ជួយ​សម្រាល​បន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែ​ល​អាច​ជួយ​សម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាន​នូវ​ភាព​ប្រកួត​ប្រជែង​ផង​នៃ​ឧស្សាហកម្មរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm