គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បំពេញបេសកកម្ម​ដ៏ថ្លៃថ្លាក្នុង​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ​ក្នុង២៥ រាជធានី-ខេត្ត

2026/03/21 05:03:06 pm        350

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការ​បម្រើ​សេវា​ជូន​បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈ​BTV​ ព័ត៌មាន នាថ្ងៃនេះថា រាល់ប្រទេសជាតិជួបកាលលំបាកឧបសគ្គធំៗ ជាក់ស្តែង​នៅ​ពេល​ថ្មី​ៗ​នេះ ​មានការឈ្លានពានពីប្រទេសថៃ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជា​កង​ទ័ព​អាវស នៅប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក នៅតាមបន្ទាត់ព្រំដែន គ្រប់​កាលៈទេសៈ គ្រប់គ្រាលំបាក។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជា​ស្មារតី​មនុស្ស​ធម៌​សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​ឈាម​ជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការ​ព្យាបាល​មិន​ប្រកាន់​បក្ស​ពួក​ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការ​ផ្ដល់​សេវា​សុខ​ភាព​សាធារណៈ​ដោយ​ឥត​គិតថ្លៃ។

ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺលោក ពីវ វេង, លោក ទេព ណែម, លោក ហួន ភៀង, អ្នកស្រី យិន សាយ៉ាន និងអ្នកស្រី ធី សៅលី បានបង្ហាញអារម្មណ៍រំភើប ព្រោះ​តំប​ន់​យើង​នេះ ​គឺជាតំបន់ជនបទ ហើយពេលបានឃើញវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ​យ៉ាងច្រើន ចុះមកពិនិត្យ ព្យាបាលជំងឺគ្រប់ផ្នែកទាំងអស់ ធ្វើឲ្យពួក​គាត់​មាន​ជំនឿ​ជឿជាក់​លើ​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការបម្រើសេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​។

ចំណែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល ក្នុងការលើក​កម្ពស់​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ​ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​សមាជិក សមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន ២៨ សាខា  ក្រោមការ​ដឹក​នាំ​ចង្អុល​បង្ហាញ​យ៉ាង​ប៉ិនប្រសព្វនិងដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​កិត្តិយស​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ យើងផ្តល់សេវាបានចំនួន ២៤៧៨​លើក ​មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,៦០៩,៩៣៩នាក់ (ដប់បីលាន ហុកសិបម៉ឺន ប្រាំ​បួន​ពាន់​ ប្រាំបួនរយ សាមសិបប្រាំបួន នាក់) គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦ ច្រើនជាង ៣ ភាគ​ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៧០៤.០៩០នាក់ (ដប់ប្រាំពីរលាន ចិត​សិបម៉ឺន បួនពាន់ កៅសិប នាក់) ធៀបនឹងឆ្នាំ២០២៦ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៨០,៤៩៦,៩៥០ដុល្លារ (ប្រាំ​មួយ​រយប៉ែតសិបលាន សែសិបប្រាំបួនម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ហាសិប ដុល្លារ​សហរដ្ឋ​អាមេរិក​)៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm