ក្រសួងអប់រំ រៀបចំទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ​ពាក់​ព័ន្ធ​យុវជន និង​សន្តិភាព

2026/03/21 06:28:24 pm        270

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ​ហ្វ្រង់​កូហ្វូនី ​ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បី​ធ្វើ​ឱ្យ​ពិភពលោកកាន់តែមានសន្តិភាព”។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម Christian DESROCHES​ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការ​ចូលរួ​ម​ពី​សំណាក់​តំណាង​ស្ថាន​ទូតបារាំងប្រចាំនៅកម្ពុជាផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និង​សាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជា​ពិសេស​យុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគត​នៃ​ភាសា​បារាំង​ ព្រមទាំងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព ផ្សា​ភ្ជាប់​ទៅ​នឹងប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះផងដែរ។

ឯកឧត្តម បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ ក្នុង​ការ​ទទួល​រៀប​ចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ឆ្នាំ​២០២៦នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយ​រយៈ​ពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅ​ទី​ក្រុង​ហា​ណូយ ប្រទេសវៀតណាម។

ជាមួយ​គ្នានេះ ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បាន​លើក​ឡើង​ថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាឱកាសក្នុង​ការ​លើក​កម្ពស់​ចំណង​សាមគ្គី​ភាព ​តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលរួម​មាន​ប្រទេស​កា​ណាដា​ផងដែរ។ ចំណងសាមគ្គីភាពនេះ ពិតជាដើរតួយ៉ាង​សំខាន់​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​សហគមន៍ហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន។

ឯកឧត្តមក៏បាន​គូសបញ្ជាក់ដែរថា អំឡុងពេលបំពេញការងារជាឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជា ឯកឧត្តម​បានសង្កេត​ឃើញ​ថា​ភាសា​បារាំង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ស្ទើរ​តែ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តការសហការជាមួយកម្ពុជា ក៏ដូចជាស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជា​ព្រឹតិ្តការណ៍​ដ៏​សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា និង​កិច្ច​សហ​ប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។ ដើម្បីអបអរទិវានេះ គ្រឹះ​ស្ថាន​សិក្សា​ប្រើ​ប្រាស់​ភាសា​បារាំង បានចូលរួមសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និង​ការ​សម្ដែង​រឿង​ខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕ អត្ថបទ៖គឹមហុក  



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        197
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm