ជនភៀសសឹកនៅវត្តកណ្តោលខេត្តបន្ទាយមានជ័យ ពេញចិត្តទៅរស់នៅផ្ទះបណ្តោះអា​សន្ន​ដែល​រដ្ឋាភិបាល​រៀបចំ

2026/03/21 06:56:46 pm        301

ខេត្តបន្ទាយមានជ័យ៖ ជនភៀសសឹងដែលមិនទាន់អាចទៅផ្ទះវិញ ដែលស្នាក់នៅជំរំវត្តកណ្តោល ពេញចិត្តរស់នៅផ្ទះបណ្តោះអាសន្ន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់​ជូន​ពួក​គាត់​។ ទោះបីយ៉ាងណា ពួកគាត់នូវតែបង្ហាញភាពឈឺចាប់នៃការឈ្លានពានរបស់យោធាថៃ ដែល​បាន​បំផ្លេច​បំផ្លាញភូមិឋានរបស់ពួកគាត់ក្រោយមានបទឈប់បាញ់ កាលឆ្នាំមុន ហើយ​ពួក​គាត់​នូវ​តែ​ទាមទារ​អោយរដ្ឋាភិបាលថៃចូលមកដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាអោយឆាប់ ដើម្បី​ពួក​គាត់​អាច​វិលទៅភូមិឋានវិញ។

ទីតាំងផ្ទះបណ្តោះអាសន្ន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីជំរំចាស់ និងប្រមាណ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ​។

ជន​ភៀសសឹកដែលមិនបានទៅផ្ទះទាំងអស់នោះ ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​ក្រហម​ដែល​យោធា​ថៃ​ដាក់​ទូកុងតឺន័រ និងរាយបន្លាលួសព័ន្ធយកផ្ទះរបស់ពួកគាត់នៅតំបន់បឹងត្រកួន។

ជ​ន​ភៀសសឹក លើកឡើងនៅថ្ងៃទី២១ មីនានេះ ថា ផ្ទះបណ្តោះអាសន្ន ដែលគាត់កំពុងរស់នៅ ស្អាត រឹងមាំ មានទីធ្លាធំទូលាយ និងដីសម្រាប់ដាំដុះដំណាំបាន ហើយ ថែមទាំង មាន ទឹក ភ្លើង ប្រើប្រាស់ដោយឥតគិតថ្លៃ។ ពួកគាត់ បានថ្លែងអំណរ​គុណ​រាជ​រដ្ឋាភិបាល​ដែល​បាន​ផ្តល់​ផ្ទះ​ស្នាក់​នៅ​សមរម្យ​ជូនពួកគាត់នាពេលនេះ។ ប៉ុន្តែពួកគាត់ នូវតែឈឺចាប់ពីការឈ្លា​ន​ពាន​របស់​យោធា​សៀម​ មកទឹកដីកម្ពុជា ដែលពួកវាបានយកទូកុងតឺន័រ និងរាយបន្លាលួសព័ន្ធយកផ្ទះរបស់ពួកគាត់ ក្រោយ​មានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ពួកគាត់ ទាមទារដោយទទូច អោយរដ្ឋាភិបាលថៃ ត្រូវចូលខ្លួនមក​ដោះ​ស្រាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អោយ​បាន​ឆាប់ ដើម្បីអាចអោយពួកគាត់វិលត្រឡប់ទៅកសាងភូមិកំណើតរបស់ពួកគាតវិញ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ដំណាក់​កាល​ដំបូង ជនភៀសសឹកប្រមាណ ៥០៤ គ្រួសារ ដែលជម្លៀសចេញភូមិមានរិទ្ធ និង ៣១៨ គ្រួសារ មក​ពី​ភូមិសាមគ្គី នៃតំបន់បឹងត្រកួន ត្រូវបានផ្លាស់ទីពីជំរំវត្តកណ្តោល មកជម្រកបណ្តោះអាសន្នថ្មី ចាប់​តាំងពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ដំណាក់កាលទី២ ជនភៀស​សឹក​នឹង​ផ្លាស់មកនៅទីតាំងថ្មីនេះនៅខែមេសាខាងមុខនេះ។

ដោយឡែក ក្រុមជាងសាងសង់ផ្ទះបណ្តោះអាសន្ន បានបញ្ចប់ថា ពួកគាត់កំពុង​ពន្លឿន​ការ​ងារ​សាង​សង់ ​ដើម្បីអោយរួចរាល់តាមផែនការកំណត់។

បច្ចុប្បន្ន ការ​សាងសង់ផ្ទះសម្រាប់ជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន សម្រេចបានប្រមាណ ៤០០​ខ្នងផ្ទះហើយ នៃចំនួនផ្ទះសរុប ៣ ,០០០ខ្នង ដែលរួច​រាល់​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខនេះ៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm