សហគមន៍ខ្មែរឥស្លាមធ្វើបុណ្យស្រាយបួស និងអរគុណ​រាជរដ្ឋាភិបាល​អនុញ្ញាត​អនុវត្ត​ប្រពៃណី​បាន​ពេញលេញ

2026/03/21 07:05:14 pm        259

ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បាន​អញ្ជើញអបអរសាទរ និងថ្វាយបង្គំក្នុងឱកាសនៃពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស នៅ​វិហារ​ធំ​គីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ជាមួយនឹង​ការ​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមិនរើសអើង ហើយបានអនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាមនៅកម្ពុជា អនុវត្តប្រពៃណីសាសនាបានយ៉ាងពេញលេញ ។

ឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូនសាសនិកឥស្លាម ដែលបាន​អញ្ជើញ​ចូល​រួម​ថ្វាយ​បង្គំ​នៅ​ទី​នោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​ថា ​បងប្អូនសាសនិកឥស្លាមកម្ពុជានៅទូទាំងប្រទេស មានឱកាស​ចូល​រួម​យ៉ាង​សប្បាយ​រីក​រាយ​ក្នុង​ពិធីបុណ្យនេះ គឺជាចំណែកមួយ ដែលបានកើតឡើងដោយសារកត្តាសុខសន្តិភាព។

ឯកឧត្តម បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំ​ប្រទេស​ដោយ​ប្រកាន់​លើគោ​ល​នយោបាយ​ប្រកាន់​លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយ​មិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព មាន​ការ​អភិវឌ្ឍ​ និងរៀបចំលើហេដ្ឋារចនាសម្ព័ន្ធបានល្អ ដូចពេលបច្ចុប្បន្ន ។ លើសពីនោះទៅទៀត រដ្ឋាភិបាល​កម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍​ឥស្លាម​កម្ពុជា​ផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផល​ដែល​កើត​ឡើង​ដោយ​កត្តា​សុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដូចច្នេះ យើង​ទាំង​អស់​គ្នា ​ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដើម្បីបន្តរក្សា​បាន​នូវ​សុខ​សន្តិភាព​នេះ​ឲ្យបានយូរអង្វែងតទៅមុខទៀត។

គួជម្រាបផងដែរថា ពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស គឺជាពិធីបុណ្យ​ដ៏​ធំមួយ​នៅ​ក្នុង​សាសនា​ឥស្លាម ដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបានបញ្ចប់​ការ​បួស​តម​អាហារ​រយៈ​ពេល​មួយ​ខែពេញនៃខែរ៉ាម៉ាឌន ។

នៅក្នុងពិធី​បុណ្យនេះ សាសនិកឥស្លាមទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ត្រូវរៀបចំ​សម្អិត​សម្អាង​កាយ​ពីព្រលឹម ដោយស្លៀកសម្លៀកបំពាក់ថ្មីៗស្អាតៗ ។ បន្ទាប់ពីបានស្រស់​ស្រូប​អាហា​រ​រួច​ពួកគាត់ត្រូវទៅចូលរួមថ្វាយបង្គំ និងស្តាប់ធម្មទេសនានៅតាមវិហារនានា។ បន្ទាប់​មក​គឺ​ជា​ឱកាស​រីករាយដោយពួកគាត់ត្រូវសាកសួរសុខទុក្ខគ្នា និងសុំអភ័យទោសពីគ្នាទៅវិញទៅមក រវាង​សមាជិកគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ។ ក្នុងឱកាសនោះ សាសនា​ឥស្លាម​ក៏​បាន​ជំរុញ​ឲ្យ​សាសនិក​របស់ខ្លួន បង្កើនការបរិច្ចាគទាន ទៅដល់អ្នកទីទាល់ក្រ ចាស់ជរាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm