មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់

2026/03/21 08:38:47 pm        542

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែល​ពាក់​ព័ន្ធ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌឫស្សីកែវ នឹ​ង​ត្រូវ​កសាង​សំណុំ​រឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយ​ការ​ពិនិត្យតាម​ជំនាញរបស់​សមត្ថកិច្ច​ល្អិត​ល្អន់​មក​បានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុ គឺជាមនុស្សស្រី ខណៈ​ភាគី​បុរស​ជា​អ្នក​រួម​ដំណើរ​ឋិត​ក្នុង​ស្ថាន​ភាព​ស្រវឹងជោគជាំ ប៉ុន្តែដោយសារ​រូប​គេ​ប្រើ​ប្រាស់​ពាក្យ​សម្តី​តិះ​ដៀល​ប្រមាថ​ធ្ងន់​ធ្ងរ​ម៉ាក់​ងាយ​ដល់អាយុជីវិតមនុស្សផងនោះ សមត្ថកិច្ច​ក៏​ប្រមូល​ភស្តុតាង​ដើម្បី​កសាង​សំណុំ​រឿង​បញ្ចូន​ខ្លួន​អ្នក​ទាំង០២ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ផ្អែកតាមរយៈវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ ឃើញ​ថា​ ភាគីអ្នករួមដំណើរជាបុរសត្រូវបានគេគ្រាដាក់ក្នុងរថយន្តដោយសភាពស្រវឹង ហើយ​អ្នក​បញ្ជា​យាន្ត​គឺ​ជា​មនុស្ស​ស្រី​បានបើកឌុបគ្នាចេញពីហាងផឹកស៊ីមួយកន្លែងនៅខណ្ឌសែនសុខ លុះ​ធ្វើ​ដំណើរ​ដល់​កន្លែង​កើត​ហេតុ​ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ឡើងតែម្តង។

ករណីនេះ មានប្រតិកម្មរិះគន់ជាច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ចោទ​ទៅ​លើសមត្ថកិច្ចថា បាន​ប្រឌិតព័ត៌មាន ដើម្បីលាក់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ជន​បើក​រថយន្ត​ប​ង្ក​ហេតុ​ថាជាមនុស្សប្រុស។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា​ ច្បាប់ គឺជាច្បាប់ មិនមានការលើកលែង ឬ​ប្រឌិត​ព័ត៌​មាន​ណា​មួយ ​ដើម្បីលាក់បំបាំងអត្តសញ្ញាណជនដែលប្រព្រឹត្តិខុសទៅនឹងច្បាប់នោះឡើយ ទោះ​បុគ្គល​នោះ​ឋិត​ក្នុងតួនាទី ឬឋានៈណាក៏ដោយ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅ​តាមបណ្តោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយ​រថយន្ត​បង្ក​បាន​បើក​បុក​ម៉ូតូ​ម៉ាកធូ​ដេមួយគ្រឿងពេញទំហឹង បណ្តាលឲ្យក្មេងប្រុសម្នាក់ជាអ្នកបើកម៉ូតូ ត្រូវ​រង​របួសធ្ងន់ធ្ងរ។

ក្នុងហេតុការណ៍ដដែលនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏​បាន​ផ្ទុះ​កំហឹង​ខ្លាំង​ទៅ​លើ​ភាគី​បុរស​ដែល​ជា​អ្នក​រួម​ដំណើរ ដោយបានប្រើប្រាស់ហិង្សាទៅលើរូបគេ រហូតត្រូវរងរបួសផងដែរ ព្រោះ​តែ​ខឹងសម្បាលើពាក្យសម្តីរបស់ជនរូបនេះនិយាយថា « បុកស្លាប់មនុស្ស សង​ត្រឹម​២​ម៉ឺន​ដុល្លារ​ទៅ​ចប់រឿងហើយ»៕ លីហេង 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        121
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm