រុស្ស៊ីកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ដើម្បីតវ៉ា ចំពោះការវាយប្រហារលើអ្នកសារព័ត៌មាន RT

2026/03/21 09:34:07 pm        80

កាលពីថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) ក្រសួងការបរទេសរុស្ស៊ីបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Oded Joseph ហើយបានដាក់ការតវ៉ាយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែល ដែលកំណត់គោលដៅលើអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយ RT របស់រុស្ស៊ី នៅប្រទេសលីបង់។

នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសួរ មុនពេលចូលទៅក្នុងអគារក្រសួងការបរទេស នៅទីក្រុងមូស្គូ អ្នកការទូតរូបនេះបានបដិសេធមិនឆ្លើយសំណួរឡើយ ដោយនិយាយថា លោក «មិនចង់យឺតពេល សម្រាប់កិច្ចប្រជុំ»។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រាប់ឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស លោក Georgy Borisenko បានបង្ហាញការតវ៉ាយ៉ាងខ្លាំង ចំពោះលោក Joseph ពាក់ព័ន្ធនឹងការវាយប្រហារនេះ។

ក្រសួងបានបញ្ជាក់ថា៖ «ភាគីរុស្ស៊ីបានដាក់ការតវ៉ាផ្លូវការ ទាក់ទងនឹងការបាញ់ផ្លោង លើសមាជិកនៃក្រុមប្រព័ន្ធផ្សព្វផ្សាយ RT ដែលបានរងរបួស ដោយសារការវាយប្រហារដោយមីស៊ីល ពីសំណាក់កងទ័ពអាកាសអ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់»។

ក្រសួងបានឲ្យដឹងទៀតថា លោក Borisenko បានស្នើសុំ «ឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ អំពីស្ថានភាពនៃឧប្បត្តិហេតុនេះ និងដើម្បីទប់ស្កាត់ការអនុវត្តបែបនេះ នាពេលអនាគត»។ ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា អ្នកការទូតទាំង២ ក៏បានពិភាក្សាអំពីស្ថានភាពយោធា-នយោបាយដ៏តានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សមាជិកនៃក្រុមការងាររបស់ប្រព័ន្ធផ្សព្វផ្សាយ RT ដែលកំពុងបំពេញការងារផ្នែកវិចារណកថា នៅភាគខាងត្បូងប្រទេសលីបង់ បានរងរបួសដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm