ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​ជួយ​ដល់​ពលករ​ខ្មែរ

2026/03/21 10:16:42 pm        294

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បាន​ជួប​សំណេះសំណាលនិងពិភាក្សាការងារជាមួយលោក Baek Seong Hyeon អភិបាល​ក្រុង​នន់​សាន​ នៅ​សាលាក្រុងនន់សាន់ ក្នុងខេត្តឈុងឆុងណាំដូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្ដល់​ព័ត៌មាន​ដល់​គ្នា​ទៅវិញទៅមក​ជួយដល់ពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងក្រុងមួយនេះ។

ក្នុង​ជំនួបកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោក​អភិបាលក្រុងនន់សាន់ ដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតយ៉ាងកក់ក្តៅ ព្រម​ទាំង​ថ្លែង​អំណរគុណសាលាក្រុង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខ​សុវត្ថិភាព​របស់​បង​ប្អូន​ពលករ​កម្ពុជា ដែលកំពុងបំរើការងារ និងរស់នៅក្នុងតំបន់នន់សាន់ ប្រមាណ ១ ៧០០​នាក់ ​ដែលជាចំនួនច្រើនជាងគេប្រៀបទៅនឹងពលករបរទេសដទៃទៀត។

ជា​មួយគ្នានេះ ឯកឧត្តម ឃួន ផុនរតនៈ បានស្នើសាលាក្រុងនន់សាន់ បន្តពង្រឹង​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយស្ថានទូត ក្នុងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព និង​ដោះ​ស្រាយ​បញ្ហាឱ្យទាន់ពេលវេលា ជូនបងប្អូនពលករដែលកំពុងរស់នៅក្នុងតំបន់នេះ ។

ដោយ​សំលឹងឃើញពីសក្តានុពលកសិកម្ម របស់ក្រុងនន់សាន់ ឯកឧត្តមឯកអគ្គរាជទូត ក៏បាន​ស្នើ​ឱ្យ​សាលា​ក្រុងនុនសាន់ ពិចារណាក្នុងការភ្ជាប់ទំនាក់ទំនងសហប្រត្តិបត្តិការរវាងក្រុងនន់សាន់ និង​ខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង ដែលជា​ខេត្ត​មួយ​ដ៏​មាន​សក្តានុពល​លើ​វិស័យកសិកម្ម របស់កម្ពុជា ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានអញ្ជើញលោកអភិបាលក្រុង មកបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ក្នុងឱកាសសមស្របណាមួយ ហើយជាការឆ្លើយតប លោកអភិបាលក្រុង មានប្រសាន៍ថា នឹងទៅទស្សនាប្រទេសកម្ពុជា ក្នុងឱកាសណាមួយក្នុងពេលខាងមុខ ។

បន្ទាប់មកឯកឧត្តម ឃួន ផុនរតនៈ និងសហការី បានអញ្ជើញជួបសំណេះសំណាល និង​ពិភាក្សា​ការងារជាមួយលោក Yeo Sang-bong ស្នងការក្រុងនន់សាន ព្រមទាំងបាន​ថ្លែង​អំណរ​គុណ​ដល់​លោកស្នងការ ដែលតែងតែយក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ថែ​រក្សា​សុខ​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ និងសហគមន៍ខ្មែរ នៅតំបន់នន់សានកន្លងមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និង​ស្នងការក្រុងនន់សាន នាពេលខាងមុខ។

នៅថ្ងៃដដែលនេះដែរ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ក៏បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Seongsu ប្រធានមជ្ឈមណ្ឌល Nonsan Family Center តំបន់នួនសាន ព្រមទាំងបានថ្លែងអំណរគុណដល់លោកប្រធានមជ្ឈមណ្ឌល ដែលតែងតែជួយយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់នួនសានកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ការរៀបចំកម្មវិធីវប្បធម៌ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយច្បាប់ការងារថ្មីៗរបស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm