គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ចាប់ផ្តើមយុទ្ធនាការ​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ​

2026/03/21 04:27:18 pm        327

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) បានចាប់ផ្ដើម រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទូទាំងប្រទេស អមដោយការបណ្តុះបណ្តាលសហគ្រិនខ្មែរទាំងអស់ឱ្យមានសមត្ថភាពពង្រីកមុខរបររបស់ខ្លួនផងដែរ។

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) សហការឧបត្ថម្ភដោយសហគ្រិនខ្មែរ (KE) បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នៅដីឡូត៍លេខ878 ផ្លូវវេងស្រេង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលមានផលិតផលដាក់តាំងបង្ហាញជិត១០០ស្តង់ អមដោយការប្រគុំតន្ត្រីខ្នាតធំ ដែលព្រឹត្តិ ការណ៍ផ្សព្វផ្សាយនេះ នឹងត្រូវធ្វើឡើងនៅតាមរាជធានីខេត្តទូទាំងប្រទេស។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយផលិតផលខ្មែរ នឹងធ្វើឡើងនៅតាមរាជធានីខេត្តទូទាំងប្រទេស ព្រមជាមួយនឹងការបណ្តុះបណ្តាលសហគ្រិនខ្មែរឱ្យចេះធ្វើទីផ្សារផ្សព្វផ្សាយលក់ចែកចាយផលិតផលខ្លួន ជំនាញគ្រប់គ្រងអាជីវកម្ម លក់តាមប្រព័ន្ធអនឡាញ ជំនាញរៀបចំហិរញ្ញវត្ថុ និងជំនាញទន់នានាទៀត សំដៅឱ្យពួកគេទទួលបានតម្លៃបន្ថែម សិប្បកម្ម អាជីវកម្មមានភាពរឹងម៉ាំ។

ឯកឧត្តម ផល សុជាតិ បន្តថា រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានទទួលស្គាល់ផលិតផលខ្មែរ ប្រមាណជិត១០០០ផលិតផល ក្នុងនោះ ផលិតផលជាទំនិញ មានជាង៧០០មុខ ហើយក្រៅពីនេះ ជាផលិតផលជាសេវាកម្ម កើតពីសហគ្រាស មីក្រូខា្នតតូចខ្នាតមធ្យម និងខ្លះកើតពីសិប្បកម្មលក្ខណៈគ្រួសារ ដែលមានភាពទន់ខ្សោយ ហើយត្រូវជំរុញបំពាក់បំប៉នបន្ថែម ដើម្បីកុំឲ្យសិប្បកម្មដួលរលំទៅវិញ។

លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦នេះ មានមូលដ្ឋានសហគ្រាសធន់តូច មធ្យម ប្រមាណជាង៦០០០កន្លែង បានស្រូបទាញពលករចូលបម្រើការជាង១១ម៉ឺននាក់ ហើយក្រៅពីនេះ ក៏មានរោងចក្រ ប្រមាណជាង៨០០កន្លែង បានស្រូបទាញកម្លាំងពលកម្មប្រមាណជាង៤២ម៉ឺននាក់ ដោយមិនបូកបញ្ចូលរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសកម្រិតថ្នាក់ជាតិផ្សេងៗទៀត

លោកស្រី បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នដែរ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញ និងបានចុះបញ្ជីម៉ាកផលិតផលប្រមាណ១៨០០ផលិតផល និងបានចងក្រងផលិតផលខ្មែរចូលក្នុងភូមិ១ផលិតផល១ ប្រមាណ៧៦មុខផលិតផល ដែលភាគច្រើន ជា ម្ហូបអាហារ សម្លៀកបំពាក់ តម្បាញ ចម្លាក់ វត្ថុអនុស្សាវរីយ៍ និងផលិតផលសម្រាប់ប្រើប្រាស់នានាទៀត៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ចាប់ផ្តើមយុទ្ធនាការ​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ​
2026/03/21 04:27:18 pm        1
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​ជួយ​ដល់​ពលករ​ខ្មែរ
2026/03/21 03:16:42 pm        1
គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី១១ ដើម្បីពិភាក្សា​អំពី​វិធានការ​សង្រ្គោះបន្ទាន់នៅប្រាសាទព្រះវិហារ និងការអភិរក្ស អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ
2026/03/21 02:10:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស

2026/03/21 05:35:54 pm
​របាយការណ៍៖ អ៊ីរ៉ង់ត្រៀមអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/21 05:33:47 pm
​លោក Putin បញ្ជាក់ទៅទីក្រុងតេអេរ៉ង់ថា រុស្ស៊ីនៅតែជាមិត្ត និងដៃគូដ៏ស្មោះត្រង់របស់អ៊ីរ៉ង់
2026/03/21 05:00:29 pm
​យោធាអ៊ីរ៉ង់ ព្រមានអារ៉ាប់រួម កុំវាយប្រហារលើកោះឈូងសមុទ្រដែលមានជម្លោះ
2026/03/21 04:58:15 pm
​ក្រុមហ៊ុនចម្រាញ់ប្រេងនៅឥណ្ឌា និងផ្សេងទៀតនៅអាស៊ី គ្រោងទិញប្រេងអ៊ីរ៉ង់ ក្រោយអាមេរិកលើកលែង ទណ្ឌកម្ម
2026/03/21 04:55:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/20 07:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/21 09:31:22 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am