WHO៖ ការវាយប្រហារលើមន្ទីរពេទ្យស៊ូដង់ សម្លាប់មនុស្ស ៦៤នាក់ រួមទាំងកុមារ ១៣នាក់ផងដែរ

2026/03/22 08:42:55 pm        89

យោងតាមការអះអាងរបស់ប្រមុខអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ការវាយប្រហារលើមន្ទីរពេទ្យ ស្ថិតក្នុងតំបន់ Darfur របស់ប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងហោច ៦៤នាក់ រួមទាំងកុមារ ១៣នាក់ផងដែរ ។

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ លោក Tedros និយាយថា អ្នកជំងឺជាច្រើននាក់ គិលានុបដ្ឋាយិកា ២នាក់ និងវេជ្ជបណ្ឌិតម្នាក់ ស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីយប់ថ្ងៃសុក្រ លើមន្ទីរពេទ្យ Al Deain ស្ថិតក្នុងទីក្រុង Al Deain ដែលជារដ្ឋធានីរដ្ឋ East Darfur ។

លោកបន្តថា មនុស្ស ៨៩នាក់ផ្សេងទៀត រួមទាំងបុគ្គលិកមន្ទីរពេទ្យ ៨នាក់ផងដែរ បានរងរបួស ។ ការវាយប្រហារនេះបណ្តាលឲ្យខូចខាតផ្នែកកុមារ ផ្នែកសម្ភព និងផ្នែកសង្គ្រោះបន្ទាន់ ។

លោក Tedros និយាយទៀតថា លទ្ធផលនៃសោកនាដកម្មនេះ គ្រោះថ្នាក់ដល់អាយុជីវិតពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងសុខភាព អំឡុងសង្រ្គាមស៊ូដង់ បច្ចុប្បន្នបានកើនឡើងជាង ២ពាន់នាក់ ។

លោកថា អំឡុងសង្រ្គាមជិត ៣ឆ្នាំរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ការវាយប្រហារ ២១៣លើកលើទីតាំងសុខភាព បណ្តាលឲ្យមនុស្ស ២.០៣៦នាក់ស្លាប់ ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm