កោះតៃវ៉ាន់៖ យន្តហោះចម្បាំង F-16 របស់អាមេរិកដែលពន្យារពេល នឹងចាប់ផ្តើមដឹកជញ្ជូននៅឆ្នាំនេះ

2026/03/22 10:27:07 pm        106

អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយ ការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16V ដែលបានពន្យារពេល សម្រាប់កោះតៃវ៉ាន់ នឹងចាប់ផ្តើមក្នុងឆ្នាំនេះ បន្ទាប់ពីមន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ 

កោះតៃវ៉ាន់ ដែលប្រឈមសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗក្នុងការបញ្ជូនអាវុធដែលខ្លួនបានបញ្ជាទិញពីអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ជាទីដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។

កាលពីឆ្នាំ២០១៩ អាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃ ៨ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ដែលជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 របស់កោះនេះកើនឡើងដល់ជាង ២០០ គ្រឿង ប៉ុន្តែគម្រោងនេះបានរងផលប៉ះពាល់ដោយបញ្ហានានា រួមទាំងបញ្ហាកម្មវិធីសូហ្វវែរផងដែរ។

អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ (២១ មីនា) ថា មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ អមដំណើរដោយអនុប្រធានបុគ្គលិកទ័ពអាកាស បានទៅទស្សនកិច្ចខ្សែច្រវាក់ដំឡើងយន្តហោះ F-16V របស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ South Carolina កាលពីថ្ងៃចន្ទកន្លងទៅ ដើម្បីពិនិត្យមើលយន្តហោះគ្រឿងដំបូង ចំណែកឯការបញ្ជូននឹងចាប់ផ្តើមនៅឆ្នាំនេះ។

ក្រុមហ៊ុន Lockheed Martin បានចាត់តាំងបុគ្គលិកជាច្រើនរយនាក់ដើម្បីដំឡើងយន្តហោះដែលនៅសេសសល់ ហើយបានបញ្ជាក់ថា «មិនមានការរាំងស្ទះទាំងក្នុងផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់ ឬកម្លាំងពលកម្មនោះទេ ការផលិតកំពុងដំណើរការក្នុងសមត្ថភាពពេញលេញ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm