អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្តល់ជូនជនភៀសសឹក

2026/03/22 11:47:11 pm        187

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញ ជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ផ្តល់ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក និងស្បៀងអាហាររួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរឯកឧត្តបណ្ឌិត គុណ ញឹម បានមានប្រសាសន៍​សំណេះសំណាល​ផ្ទាល់​ជាមួយ​នឹងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរខេត្ត បានរៀបចំជូនស្នាក់បណ្តោះអាសន្នចំនួន៤ទីតាំង ​ក្នុងស្រុកអូរជ្រៅ២ទីតាំង និងស្រុកថ្មពួក ២ទីតាំង។

ជាមួយគ្នានោះដែរឯកឧត្តម បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរង​គ្រោះដោយ​សារ​ជម្លោះព្រំដែន ដែលមានការអត់ធ្មត់និងជឿជាក់ទៅលើការដឹកនាំរបស់ប្រមុខ​រដ្ឋាភិបាលក្រោមការ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្ដេច តែង​តែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមិនទាន់អាចវិលត្រឡប់​ទៅលំនៅឋានវិញបាន ដោយសារយោធាថៃ​ឈ្លានពានរំលោភមកលើ​ដែនអធិបតេយ្យភាព​របស់កម្ពុជា។

ឯកឧត្តម ក៏បានអំពាវនាវ ឱ្យបងប្អូន​បន្តរក្សាការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយបញ្ហាព្រំដែន ឱ្យវិលត្រឡប់ទៅរកស្ថានភាពដូចមុន និងអាចឱ្យបងប្អូនឆាប់​បានវិល​ត្រឡប់ទៅលំនៅឋានវិញផងដែរបន្ទាប់ពីមានការដោះស្រាយរួចរាល់នោះ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា បើទោះបីជាទីនេះមិនដូចការរស់នៅដូចផ្ទះបងប្អូន ឯកឧត្តម សុំឱ្យបងប្អូនភៀសសឹករស់នៅជាមួយគ្នា ​ដោយមានការសាមគ្គីភាពគ្នា និងចូលរួមថែរក្សាសុខភាព​ឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅឲ្យបានល្អប្រសើរផងដែរ។

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm