អ៊ីរ៉ង់គំរាមវាយប្រហារសងសឹកលើថាមពល និងទឹករដ្ឋឈូងសមុទ្រ ប្រសិនបើលោកTrump ដាក់ឱសានវាទ

2026/03/23 03:18:29 pm        144

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ២២ មីនា ថា ខ្លួននឹងវាយប្រហារប្រព័ន្ធថាមពល និងទឹករបស់ប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួនជាការសងសឹក ប្រសិនបើប្រធានាធិបតីអាមេរិក Donald Trump ធ្វើតាមការគំរាមកំហែងមួយកាលពីមួយថ្ងៃមុន ក្នុងការវាយប្រហារបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេល ៤៨ ម៉ោង ដែលធ្វើឲ្យសង្គ្រាមរយៈពេលជាងបីសប្តាហ៍កាន់តែធ្ងន់ធ្ងរឡើង។     

ការរំពឹងទុកនៃការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អាចធ្វើឲ្យទីផ្សារពិភពលោករង្គោះរង្គើបន្ថែមទៀត នៅពេលផ្សារភាគហ៊ុនសកលបើកឡើងវិញនៅព្រឹកថ្ងៃចន្ទ២៣មីនានេះ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ជនស៊ីវិលរាប់លាននាក់នៅក្នុងតំបន់ ដែលពឹងផ្អែកស្ទើរតែទាំងស្រុងក្នុងករណីខ្លះលើរោងចក្រចម្រោះទឹកប្រៃ។

បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងជាងបីសប្តាហ៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមន្ត្រីនិយាយថា បានកាត់បន្ថយសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់យ៉ាងខ្លាំង ទីក្រុងតេអេរ៉ង់នៅតែបន្តបង្ហាញពីសមត្ថភាពក្នុងការអនុវត្តការវាយបក។

សំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងតំបន់ភាគខាងជើង និងកណ្តាលអ៊ីស្រាអែល រួមទាំងនៅទីក្រុង តេលអាវីវ (Tel Aviv)និងតំបន់ West Bankកាន់កាប់ដោយអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ ដោយព្រមានពីការបាញ់មីស៊ីលបន្ថែមទៀតពីអ៊ីរ៉ង់។

ប៉ុន្មានម៉ោងមុននេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបញ្ចប់ការវាយប្រហារជាច្រើនលើកលើទីក្រុងតេអេរ៉ង់ ដែលកំណត់គោលដៅលើមូលដ្ឋានយោធា ក៏ដូចជាទីតាំងផលិត និងផ្ទុកអាវុធ។

លោក Trump បានចេញការព្រមានកាលពីល្ងាចថ្ងៃសៅរ៍ មិនដល់មួយថ្ងៃផង ក្រោយបង្ហើបថាអាមេរិកអាចពិចារណាបញ្ចប់ជម្លោះបណ្ដើរៗ ទោះកងទ័ពម៉ារីន និងនាវាជើងទឹកធន់ធ្ងន់របស់អាមេរិក កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm