សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាប្រទេសគំរូមួយ​សម្រាប់ពិភពលោក ចំពោះ​ការងារ​កំចាត់​ជំងឺរបេង​យ៉ាង​សកម្ម និងប្រកបដោយប្រសិទ្ធភាព

2026/03/23 05:05:48 pm        187

តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ២០២៦ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានក្លាយ​ជា​ប្រទេស​គំរូមួ​​យ សម្រាប់​ពិភពលោក ចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកប​ដោយ​ប្រសិទ្ធភាព​។

 

សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនជនរួមជាតិ ទាំងអស់ នា​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោម​ប្រធា​ន​បទ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញ ដោយ​ប្រជាជន» (Yes! We can End TB! Led by countries. Powered by people.)។ ការ​រៀប​ចំ​ប្រារព្ធ​ទិវា​នេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ​លើក​កម្ពស់​សុខភាពរបស់ប្រជាជនឱ្យ បានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រយុទ្ធ​នឹងជំងឺរបេង ការផ្សព្វផ្សាយជូន ដល់បងប្អូនប្រជាពលរដ្ឋឱ្យ​បាន​យល់​អំពី​ទំហំ​នៃ​បញ្ហា ​និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពសង្គម ព្រម​ទាំង​លើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

 សម្តេចធិបតីបានបន្តថា ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ សូមសម្តែងនូវសេចក្តីរីករាយជាអនេកប្បការ ដែល​ព្រះរាជាណាចក្រកម្ពុជាយើង បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​អស់​រយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពីប្រមាណ២០ឆ្នាំមុន ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែ​ក្នុង​រយៈ​ពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការ​ងារ​កំចាត់​ជំងឺ​របេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ ប្រសើរនេះបានកើត ចេញ​ពី​កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីក សេវា​ពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងប៉ុស្តិ៍​សុខភាព​ទាំង​អស់ ​រួមទាំង ថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។

 យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែល​កិច្ច​ការ​នេះ ​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុ​ធ្វើ​ឱ្យ​អត្រា​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​ មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។ ជាក់ស្តែង អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​របេង​បានថយចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មក​ត្រឹម ​១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមាន អត្រា​ធ្លាក់​ចុះ​ស្មើ​នឹង​៧៨%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោម​ប្រជាជន​ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០​នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ ៦៨% ផងដែរ។

តាមរយៈសារដដែល សម្តេចធិបតីបានបញ្ជាក់ថា ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេស​កម្ពុជា​នៅ​មាន​អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យយើងត្រូវ បង្កើនល្បឿន​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយ​សារ​ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើង​ទាំង​អស់​គ្នាត្រូ​វបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និង​ប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ​យើង​។ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និង​សកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្រប​តាម​គោល​ដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។

សម្តេចធិបតីបានអះអាងថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធាន​បទ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យ ពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើង​ទាំង​អស់​គ្នា​អាច​បញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នា ត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និង​បង្កើន​ល្បឿន ​ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើន​ការ​ស្រាវ​ជ្រាវ​ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm