KCNA៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានសភាជ្រើសតាំងឱ្យធ្វើជាប្រធានកិច្ចការរដ្ឋឡើងវិញ

2026/03/23 05:21:32 pm        97

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (២៣ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាប្រធានកិច្ចការរដ្ឋឡើងវិញ បន្ទាប់ពីប្រទេសផ្ដាច់ខ្លួនមួយនេះបានបើកសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ។

កិច្ចប្រជុំនៅក្នុងទីក្រុងព្យុងយ៉ាង មានប្រធានបទពិភាក្សាអំពីវិសោធនកម្ម និងការបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញសង្គមនិយម ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ និងស្ថាប័នដឹកនាំរដ្ឋផ្សេងៗទៀត។

សភាកូរ៉េខាងជើង ដែលជាស្ថាប័ននីតិប្បញ្ញត្តិ «ប្រថាប់ត្រា» របស់ទីក្រុងព្យុងយ៉ាង ជាអ្នកអនុម័តជាផ្លូវការលើគោលនយោបាយរដ្ឋ ហើយភាគច្រើនជួបប្រជុំគ្នាបន្ទាប់ពីសមាជរបស់បក្សពលករដែលកំពុងកាន់អំណាច ដើម្បីប្រែក្លាយការសម្រេចចិត្តរបស់បក្ស ឱ្យទៅជាច្បាប់ពេញលេញ។ ប្រព័ន្ធផ្សព្វផ្សាយKCNA បានឱ្យដឹងថា កិច្ចប្រជុំនេះក៏នឹងពិនិត្យឡើងវិញនូវផែនការសេដ្ឋកិច្ចប្រាំឆ្នាំរបស់ប្រទេស ដែលបានប្រកាសនៅក្នុងសមាជបក្សលើកទីប្រាំបួន កាលពីខែកុម្ភៈផងដែរ។

ការចាប់អារម្មណ៍ត្រូវបានផ្តោតទៅលើថា តើទីក្រុងព្យុងយ៉ាង នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីដាក់បញ្ចូលគោលនយោបាយ «រដ្ឋអរិភាពពីរ» របស់មេដឹកនាំ គីម ជុងអ៊ុន ចំពោះកូរ៉េខាងត្បូងជាផ្លូវការដែរឬទេ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក គីម បានបោះបង់គោលដៅដែលមានតាំងពីយូរយារណាស់មកហើយរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបង្រួបបង្រួមជាតិដោយសន្តិវិធី ហើយបានកំណត់និយមន័យកូរ៉េខាងត្បូងថាជា «រដ្ឋអរិភាព»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm