រដ្ឋមន្ដ្រីធនធានទឹក ដឹកនាំកិច្ចប្រជុំបន្ទាន់ ពិភាក្សា និងវាយតម្លៃផលប៉ះពាល់នៃវិបត្តិថាមពលសកលលើការងារវិស្វកម្ម និងកិច្ចអន្តរាគមន៍ធនធានទឹក

2026/03/23 10:34:04 am        84

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅទីស្ដីការក្រសួង។

 កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។

 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់ និងថែទាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស នៅតែអាចដំណើរការទៅបានដោយរលូន ទោះបីជាស្ថិតក្នុងសម្ពាធនៃវិបត្តិថាមពលក៏ដោយ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ និងការត្រៀមលក្ខណៈកែសម្រួលវិធានការបច្ចេកទេសឱ្យស្របតាមស្ថានភាពជាក់ស្តែង សំដៅការពារផលប្រយោជន៍របស់ប្រជាកសិករ និងធានាសុវត្ថិភាពសន្តិសុខទឹកក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានភាពប្រែប្រួលខ្លាំង៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ អរគុណរាជរដ្ឋាភិបាល​បានជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល
2026/03/23 12:05:23 pm        1
ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ
2026/03/23 11:56:14 am        1
ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
2026/03/23 11:34:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ អរគុណរាជរដ្ឋាភិបាល​បានជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល

2026/03/23 12:05:23 pm
​ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ
2026/03/23 11:56:14 am
​វិសាខា ឈរលេខ៧ ផ្លូវការក្នុងលីគ ខណៈកងយោធពលខេមរភូមិន្ទ រកបាន ១ពិន្ទុ ក្រោយភ្លាត់ចុងម៉ោង
2026/03/23 11:39:21 am
​កោះតៃវ៉ាន់ លើកឡើងថា ខ្លួនបានតាមដាននាវាចិន១០គ្រឿង ធ្វើដំណើរជុំវិញកោះនេះ
2026/03/23 11:36:42 am
​ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
2026/03/23 11:34:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/22 06:15:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/22 02:23:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am