ភាពតានតឹងរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់នៅតែក្ដៅ ខណៈជម្លោះចូលដល់ដំណាក់កាលធ្ងន់ធ្ងរ

2026/03/23 05:57:20 pm        98

ជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់បានចូលដល់ថ្ងៃទី ២៤ហើយ ដោយពុំមានសញ្ញាបញ្ចប់ ខណៈអ៊ីរ៉ង់បានប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ស្របពេលអ៊ីស្រាអែលបានថ្លឹងថ្លែងពីប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ដែលរំពឹងថានឹងមានរយៈពេលជាច្រើនសប្តាហ៍។

យោងតាមបណ្តាញព័ត៌មានអ៊ីរ៉ង់ Press TV កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានចាប់ផ្តើមរលកទី៧៥ នៃប្រតិបត្តិការ True Promise 4 ដោយកំណត់គោលដៅទីតាំងយោធាអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាកាស Prince Sultan Air Base របស់សហរដ្ឋអាមេរិកនៅតំបន់ Al-Kharj ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ជម្លោះដែលនៅតែបន្តកំពុងប្រឈមនឹងដំណាក់កាលដ៏សំខាន់មួយ ខណៈប្រធានាធិបតីអាមេរិក  Donald Trump បានគំរាមកាលពីល្ងាចថ្ងៃសៅរ៍ថានឹងវាយប្រហារបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ក្នុងរយៈពេល៤៨ម៉ោង ប្រសិនបើប្រទេសនេះមិនបើកច្រកសមុទ្រ Hormuz ទាំងស្រុងនោះទេ។

ដោយពន្យល់អំពីជំហររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយអះអាងថាច្រកសមុទ្រ Hormuz មិនត្រូវបានបិទទេ ហើយការធ្វើនាវាចរណ៍នៅតែបន្ត ទោះបីជាវិធានការចាំបាច់ត្រូវបានអនុវត្តដោយសារតែលក្ខខណ្ឌក្នុងពេលមានសង្គ្រាមក៏ដោយ។

ក្រសួងខាងលើបានគូសបញ្ជាក់ថា បន្ទាប់ពី ការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ស្ថានភាពដ៏គ្រោះថ្នាក់មួយត្រូវបានដាក់លើឈូងសមុទ្រ និងច្រកសមុទ្រ Hormuz ដែលប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាព និងសន្តិសុខដឹកជញ្ជូនក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm