ព្រះខ័នរាជកាន់តែខិតជិតគ្រងជើងឯកលីគ ក្រោយភ្នំពេញក្រោន ចាញ់ណាហ្គាវើលដ៏ ១-០

2026/03/23 06:19:31 pm        225

ទោះបីរកបានត្រឹម ១ពិន្ទុពីម្ចាស់ផ្ទះបឹងកេត ក្នុងជំនួបជើងទី២ នៃដំណាក់កាលទី២ តែព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតទៅគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ជាថ្មី បន្ទាប់ពីគូប្រជែងដ៏ធំ ភ្នំពេញក្រោន រងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ១-០ កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត បានបញ្ចប់ដោយលទ្ធផល 0-០ ក្រោយការព្យាយាមវាយសម្រុកគ្នាពេញ ៩០នាទី តែពុំមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ។

ក្រឡេកទៅជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កីឡាករ Weyderson របស់ណាហ្គាវើលដ៏ បានបញ្ចប់ឱកាសចែកគ្នា ១ពិន្ទុម្នាក់ ជាមួយភ្នំពេញក្រោន បន្ទាប់ពីរូបគេ រកបាន ១គ្រាប់នៅនាទី៩០ ជួយឲ្យក្រុមលោក ឃឹម បូរី ទទួលបានជ័យជម្នះ ១-០ លើក្រុមសិង្ហក្រហម។

ជាមួយលទ្ធផលនេះដែរ បានធ្វើឲ្យកម្លាតពិន្ទុរវាងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ជាមួយភ្នំពេញក្រោន កាន់តែដាច់ឆ្ងាយរហូតដ ១២ពិន្ទុ ពោលគឺព្រះខ័នរាជស្វាយរៀង រកបាន ៥៩ពិន្ទុ គ្រាដែលភ្នំពេញក្រោន រក្សា ៤៧ពិន្ទុក្នុងដៃ ។ ការណ៍នេះ បានធ្វើឲ្យក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង មានក្ដីសង្ឃឹមខ្ពស់ក្នុងដំណើរឆ្ពោះទៅលើកពានជាថ្មី ទោះបីក្រុមនីមួយៗ នៅសល់ ៦ប្រកួតក្នុងដៃទៀតក្ដី។

ចំណែកក្រុមណាហ្គាវើលដ៏វិញ បានឡើងទៅឈរលេខ៣ និងមាន ៤២ពិន្ទុ គ្រាដែលអង្គរថាយហ្គឺរ បានរំកិលឡើងមកឈរលេខ៤ និងមាន ៤១ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-១ គ្រាដែលបឹងកេត បានធ្លាក់មកឈរលេខ៥ មាន ៤០ពិន្ទុ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលបន្ដឈរលេខ៦ មាន ៣៣ពិន្ទុក្នុងដៃ។

ក្នុងចំណោមបេក្ខភាព Top-6 នេះដែរ ក្រៅពីបេក្ខភាពប្រជែងជើងឯក ពេលនេះ ណាហ្គាវើលដ៏ ក៏ដូចជាអង្គរថាយហ្គឺរ និងបឹងកេត ក៏កំពុងមានលទ្ធភាពខ្ពស់ ក្នុងការប្រជែងជើងឯករង ផងដែរ ពិសេសណាហ្គាវើលដ៏ របស់លោក ឃឹម បូរី តែម្ដង៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm