អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានតាមដាននាវាជើងទឹកចិនចំនួន៧គ្រឿង និងនាវាមន្ត្រី៣គ្រឿង នៅជុំវិញកោះតៃវ៉ាន់ ចន្លោះម៉ោង៦ព្រឹកថ្ងៃអាទិត្យ និង៦ព្រឹកថ្ងៃចន្ទ២៣មីនានេះ ។

យោងតាមប្រភពខាងលើ ជាការឆ្លើយតប កោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះ នាវាជើងទឹក និងប្រព័ន្ធមីស៊ីលមានមូលដ្ឋានៅឆ្នេរសមុទ្រ ដើម្បីតាមដានសកម្មភាពកងទ័ពរំដោះប្រជាជនចិន។

នៅក្នុងខែនេះ អាជ្ញាធរកោះតៃវ៉ាន់ បានតាមដានយន្តហោះយោធា ៩៩លើក និងនាវាចំនួន១៦០លើករបស់ប្រទេសចិន ។ ចាប់តាំងពីខែកញ្ញា ២០២០ មក ប្រទេសចិន បានបង្កើនកម្លាំងរបស់ខ្លួននៅតំបន់តាកទិកប្រផេះ ដោយការបង្កើនចំនួនយន្តហោះយោធា និងនាវាជើងទឹកធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់។
ប្រទេសចិន នៅតែអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដីគោក ដែលមិនអាចកាត់ផ្ដាច់បាន។
កោះតៃវ៉ាន់ ដែលប្រឈមសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗក្នុងការបញ្ជូនអាវុធដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់៕