IDF៖ អ៊ីរ៉ង់បាញ់មីស៊ីល ៤០០គ្រាប់លើអ៊ីស្រាអែល ដោយ ៩២% ត្រូវបានស្ទាក់ចាប់ តាំងពីសង្រ្គាមចាប់ផ្តើម

2026/03/23 07:23:41 pm        87

កងទ័ពអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មីនា) ថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកចំនួនជាង ៤០០ គ្រាប់ទៅលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ដោយក្នុងនោះ មីស៊ីលប្រហែល ៩២ភាគរយ ត្រូវស្ទាក់ចាប់បាន។

តួលេខទាំងនេះត្រូវបានប្រកាស រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមីស៊ីលអ៊ីរ៉ង់ បានធ្លាក់ចំទីប្រជុំជនចំនួនពីរកន្លែងនៅភាគខាងត្បូងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សប្រហែល ១៨០នាក់ រងរបួស។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani ប្រាប់អ្នកយកព័ត៌មានថា៖ «អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកជាង ៤០០ គ្រាប់ ហើយអ៊ីស្រាអែលមានអត្រាជោគជ័យក្នុងការស្ទាក់ចាប់ប្រហែល ៩២ ភាគរយនៃមីស៊ីលទាំងនោះ»។

ទីប្រជុំជនមួយក្នុងចំណោមទីតាំងដែលរងការវាយប្រហារកាលពីថ្ងៃទី២១ ខែមីនា គឺទីប្រជុំជន Dimona ដែលត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា ជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរដែលមិនបានប្រកាសជាផ្លូវការរបស់អ៊ីស្រាអែល។ ចំណុចធ្លាក់នៃគ្រាប់មីស៊ីលគឺស្ថិតនៅចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងនុយក្លេអ៊ែររបស់ទីប្រជុំជននេះ។

លោក Shoshani និយាយថា មីស៊ីលដែលបានបាញ់កាលពីថ្ងៃទី២១ ខែមីនា «មិនខុសពីមីស៊ីលបាលីស្ទិកផ្សេងទៀតឡើយ» ហើយរហូតមកដល់ពេលនេះ មានការធ្លាក់ចំគោលដៅដោយផ្ទាល់តែ ៤លើកប៉ុណ្ណោះក្នុងអំឡុងពេលសង្គ្រាម។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួននឹងស៊ើបអង្កេតអំពីការបរាជ័យក្នុងការស្ទាក់ចាប់គ្រាប់មីស៊ីលកាលពីថ្ងៃទី២១ ខែមីនានោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថា យប់ថ្ងៃទី២១ ខែមីនា គឺជា «ពេលវេលាដ៏លំបាកបំផុត» ហើយបានជំរុញប្រជាជនឱ្យប្រញាប់ទៅកាន់ជម្រកការពារគ្រាប់ រាល់ពេលដែលមានស្នូរស៊ីរ៉ែនផ្តល់សញ្ញាអាសន្ន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm