រយៈពេលបីថ្ងៃ អ្នកទេសចរណ៍ជាង ៧ម៉ឺន៤ពាន់នាក់មកទស្សនាព្រឹត្ដិការណ៍​សមរាត្រីនៅ​ប្រាសាទអង្គរ

2026/03/23 12:24:49 pm        239

មន្ដ្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៧ម៉ឺន៤ពាន់នាក់ បាន​ទៅ​ផ្ដិត​យករូបបភាពនិងទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី រយៈពេលបីថ្ងៃ ដែ​ល​ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនឆ្នាំ២០២៦នេះ ។

បន្ទាប់​ពី​បានទស្សនាព្រឹត្ដិការណ៍ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រះសង្ឃ​និមន្ដ​មក​ពី​វត្ដកម្ពុជាក្រោម ក៏ដូចជាអ្នកទេសជាតិ ក៏បានលើកឡើងដែរថា ការមកទស្សនា និងផ្ដិត​រូបភាព​ព្រឹត្ដិការណ៍នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បី​ទស្សនា​ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជា​ទិដ្ឋភាព​ព្រះសូរិយារះ​ឡើង​ចំកំពូល​ប្រាង្គ​កណ្តាល ​នៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ ព្រឹត្ដិការណ៍សមរាត្រីនេះ គឺជា​ប្រវត្ដិសាស្ដ្រ​នៃ​អាណាចក្រខ្មែរ ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ ហើយជាភស្តុតាង​ដែល​បង្ហាញ​ពី​ចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្ម​ដ៏​ខ្ពង់​ខ្ពស់​របស់​អតីត​ព្រះ​មហាក្សត្រ​នៃ​អាណា​ចក្រ​ខ្មែរ។អ្នកទេសចរគ្រប់ៗគ្នា ក៏បានបង្ហាញអារម្មណ៍រីករាយ រំលេចដោយសំឡេង​ហ៊ោរ​កញ្ជ្រៀវ​ នៅពេលបានឃើញព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ។

យោងតាមរបាយការណ៍ លោក សេង សុធារ៉ា ប្រធានយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរចំនួនជាង៧ម៉ឺន៤នាក់នោះ មាន​អ្នក​ទេសចរ​ជាតិ​ចំនួន ៦៨ ១៣២នាក់ និងអ្នកទេសចរអន្ដរជាតិចំនួន៦,៨៣២នាក់ ដែលពួក​គាត់​បាន​ទៅ​ទស្សនា ចន្លោះចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៧និង៣០នាទីព្រឹកព្រលឹម ក្នុងរយៈ​ពេល​បី​ថ្ងៃ​។ របាយការណ៍បន្ថែមថា នៅថ្ងៃទី១នៃព្រឹត្ដិការណ៍សមរាត្រីមានចំនួនជាង២ម៉ឺន៤ពាន់នាក់ នៅ​ថ្ងៃទី២មានចំនួនជាង៣ម៉ឺន៨ពាន់នាក់ និងនៅថ្ងៃទី៣ចំនួនជាង១ម៉ឺន២ពាន់នាក់ ដែល​សរុប​ក្នុង​រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះ មានអ្នកទេសចរជាតិ និង​អន្ដរ​ជាតិ​ជាង៧ម៉ឺន៤ពាន់នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរខ្មែរចំនួន: ៦៨,១៣២ និងភ្ញៀវទេស​ចរ​បរទេស​ចំនួន៦ ៨៣២នាក់៕ 

អត្ថបទដែលទាក់ទង

អនុប្រធានទី១ នៃរដ្ឋសភាបង្ហាញពីភាពជោគជ័យនៃនយោបាយសន្តិវិធី និងការការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋ
2026/04/04 04:11:38 pm        1
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខដល់យោធិនដែលកំពុងបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/04/04 03:17:57 pm        1
អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
2026/04/04 02:28:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am