នគរសង្ក្រាន្ត៖ ក្រុមការងារកំពុងដំឡើងការសាងសង់ «ភូមិសង្ក្រាន្ត» នៅទីតាំងក្រោយផ្សាររាត្រី

2026/03/23 07:47:07 pm        320

ព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះនៅចំណុចទីតាំងចំណតឡានក្រោយផ្សាររាត្រី រាជធានីភ្នំពេញ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​រៀប​ចំ​ជា​ភូមិ​សង្ក្រាន្ត​។ បច្ចុប្បន្នក្រុមការងារជាង ក៏កំពុងចាប់ផ្ដើមសាងសង់ជាឆាក សាងសង់ផ្ទះ សាង​សង់ជារោង ដែលមានមុខងារផ្សេងៗគ្នា ក្នុងការបង្ហាញ​វប្បធម៌​នាឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។

ភូមិសង្ក្រាន្ត ជាផ្នែកសំខាន់មួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងរៀបចំ​ឡើង​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការរៀបចំភូមិសង្ក្រាន្ត គឺស្ថិតនៅទីតាំង​ចំណត​រថយន្ត​ក្រោយ​ផ្សារ​រាត្រី ដែលបច្ចុប្បន្នក្រុមការងារជាងកំពុងសាងសង់រោង សាងសង់ឆាក និងសាង​សង់​ផ្ទះ​មួយ​ចំនួន​។ ដូចជាឈ្មោះបានបញ្ជាក់ហើយ ភូមិសង្ក្រាន្ត គឺជាទីតាំងភូមិរស់នៅ ដែលនឹងមាន​បង្ហាញ​ពី​វប្បធម៌​រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយទីតាំងនេះ​ក៏​មាន​ការ​ជា​ការ​រៀបចំ​ទីធ្លា​សម្រាប់​លេង​ល្បែង​ប្រជាប្រិយខ្មែរផងដែរ។

តាមប្លង់គំរូ «ភូមិសង្ក្រាន្ត» នឹងមានផ្ទះសិប្បកម្ម បរិវេណគំនូរលើមុខ ផ្សារភូមិ ឆាកសម្ដែង សា​លា​​ឆទាន បរិវេណកម្មវិធីអុក ផ្ទះនំខ្មែរ ផ្ទះសេដ្ឋីនី និងមានទីធ្លា​សម្រាប់​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​ផង​​ដែ​រ​។ ការលេងល្បែងប្រជាប្រិយ ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាលេងកម្សាន្ត តជំនាន់មកនេះ គឺ​មាន​ច្រើន​ប្រភេទរួមមាន ល្បែងស្តេចចង់ ឬអៀវ ល្បែងប្រណាំងកង់យឺត ចោលឈូង ល្បែង​ខាំ​ប៉ិក​គក់​ ចាប់កូនខ្លែង ល្បែងពាំពងទា ល្បែងលាក់កន្សែង ល្បែងលោតបាវ លេងអង្គញ់ ទាញ​ព្រ័ត្រ ​ចងជើងរត់ប្រណាំង ល្បែងរាវបង្កង ល្បែងស្បែកជើងរួមមិត្ត ល្បែងខ្នង ពង្រត់កូនក្រមុំ ល្បែង​​ដណ្តើម​ស្លឹកឈើ ១កាំ២កាំ ខ្លាស៊ីគោ ល្បែងអូសត្រឡាច ល្បែងថាភ្ជាប់និស្ស័យ   និង​ល្បែង​​វាយក្អមជាដើម។

ព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្ម​វិធី​នេះ នឹងរៀបចំឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា។ នគរសង្ក្រាន្ត​ នឹងរៀបចំឡើងនៅទីតាំងមួយចំនួន រួមមាន តំបន់សួនច្បារ Vattannac ដល់​ផ្សារ​រាត្រី​ តំបន់វត្តភ្នំ តំបន់ Walkstreet ក៏ដូចជាតំបន់សួនច្បារវត្តបទុមវតី តំបន់បាសាក់លែន និង​ផ្សារ​ទួល​ទំពូង​។ តំបន់នីមួយៗ នឹងមានការរៀបចំ​ជា​ការ​លេង​ល្បែង​ប្រជាប្រិយ​ជូន​ភាព​សប្បាយ​រីក​រាយ​ ដល់អ្នកចូលរួម ហើយក៏ជាការបង្ហាញផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរបរទេសផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm