កីឡាករអ៊ីតាលី Marco Bezzecchi ឈ្នះការប្រណាំង MotoGP ពីព្រឹត្តិការណ៍ដំបូងរដូវកាលថ្មីនេះ

2026/03/23 07:54:14 pm        120

កីឡាករប្រណាំងម៉ូតូអ៊ីតាលី Marco Bezzecchi បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនល្អឥតខ្ចោះតាមរយៈជ័យជំនះ ពីរទីលានជាប់គ្នា បន្ទាប់ពីឈ្នះការប្រណាំងនៅប្រេស៊ីលថ្ងៃអាទិត្យម្សិលមិញ។

កីឡាកររបស់ក្រុម Aprilia រូបនេះបានយកឈ្នះការប្រណាំងទីលានដំបូងរដូវកាលថ្មីនេះកាលពីដើមខែ និងបានបន្តយកឈ្នះទៀតនៅការប្រកួតនៅប្រេស៊ីលនេះ ខណៈមិត្តរួមក្រុម Jorge Martin បានលេខពីរ។

មិត្តរួមជាតិអ៊ីតាលីរបស់ក្រុម Ducati, Fabio de Giannantonio ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានបញ្ចប់នៅតំណែងចុងក្រោយនៃវេទិកាកិត្តិយសនៅចំពោះមុខអ្នកការពារតំណែងជើងឯក Marc Marquez ដែលបានលេខបួន។

ការប្រកួតនៅទីលាន Autodromo Internacional Ayrton Senna នៅរដ្ឋ Goiania ប្រទេសប្រេស៊ីលនេះ គឺជាការវិលត្រលប់មកវិញរបស់ MotoGP មកកាន់ដែនដីប្រេស៊ីលក្នុងរយៈពេលជិត ២០ ឆ្នាំ។

យ៉ាងណាក្តីការប្រណាំងត្រូវកាត់បន្ថយពី ៣១ ជុំមកត្រឹម ២៣ ជុំដោយសារបញ្ហាកំដៅដែលបង្កបញ្ហាដល់សំបកកង់ និងហានិភ័យដល់កីឡាករ។

តាមរយៈជ័យជំនះពីរទីលានជាប់គ្នានេះ Marco Bezzecchi នាំមុខគេដាច់ក្នុងតារាងពិន្ទុមាន ៥៦ ពិន្ទុពេញ។

ទីលានទីបីរបស់ MotoGP រដូវកាលនេះនឹងបន្តទៅទីក្រុង Austin រដ្ឋតិចសាសសហរដ្ឋអាមេរិកចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm