សិប្បករ៖ តម្រូវការក្រមានៅតាមទីផ្សារមានកំណើន ខណៈក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​១ម៉ឺន​ក្រមា​ ដើម្បី​កងទ័ព

2026/03/23 08:29:06 pm        173

អំឡុងពេលក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំយុទ្ធនាការ ១ម៉ឺនក្រមា និង​បណ្ណ​ជូន​ពរ​ ដើម្បីវីរកងទ័ពជួរមុខ បានធ្វើឱ្យបណ្តាសិប្បកម្មតម្បាញក្រមានៅជាយរាជធានីភ្នំពេញ បាន​នឹង​កំពុងមានភាពមមាញឹកខ្លាំងក្នុងការត្បាញក្រមា ដើម្បីចែកចាយបោះដុំតាមទីផ្សារ និង​ការ​ប្រើ​ប្រាស់​អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។

សិប្បករត្បាញក្រមាក្នុងខណ្ឌច្បារអំពៅច្បារ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែ​មីនា​នេះ​ថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលអម​ដោយ​មាន​រៀប​ចំ​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញជាលើកដំបូងនេះ គឺបានធ្វើឲ្យអាជីវករ​លក់​បោះ​ដុំ​តាម​ទីផ្សារ​នានា មានតម្រូវការ​ប្រមូល​ទិញ​ក្រមា​ពី​តាម​បណ្តា​សិប្បកម្ម​តម្បាញ​ក្រមា​មាន​កំណើន​កើន​ឡើង​ច្រើន ដើម្បីយកទៅចែកចាយលក់បន្តជូនពលរដ្ឋ ប្រើប្រាស់ធ្វើជាកាដូ នៅក្នុងឱកាស​បុណ្យ​​ចូលឆ្នាំថ្មី ហើយបណ្តាសិប្បករ បានស្នើក្រុមយុវជនរៀបចំយុទ្ធនាការ ១ម៉ឺនក្រមា រៀង​រាល់​ឆ្នាំ​ ដើម្បីលើក​កម្ពស់​ការ​ប្រើប្រាស់​ក្រមា​ខ្មែរ​ដែល​ជា​សម្បតិ្ត​បេតិភណ្ឌ​របស់​ពិភព​លោក​ឲ្យ​ទទួល​បា​ន​ការ​គាំទ្រកាន់ខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំយុទ្ធនាការ ១ម៉ឺនក្រមា និង​បណ្ណ​ជូន​ពរ​ដើម្បីវីរកងទ័ពជួរមុខ បានធ្វើឡើងក្នុងគោលបំណងយកទៅជូនពរលើកទឹកចិត្តវីរកងទ័ព និង​រំលឹកដឹងគុណវីរកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ នៅក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃ ណីខ្មែរជិតឈានចូលដល់។

ពិធីទទួលការ​បរិច្ចាគក្រមាពីពលរដ្ឋទាំងអស់គ្នា បច្ចុប្បន្នបាននឹងកំ​ពុង​ធ្វើ​ឡើង​នៅ​ទីតាំង​សិល្បៈ​ដើម្បី​ស​ន្តិភាព នៅសួនច្បារវត្តបុទុមវត្តី ចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២៦​ ចាប់ពីម៉ោង៤:៣០នាទីរសៀល ដល់ម៉ោង៨:៣០យប់៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm