CAMSOC យក​វេទិកា​សម្ដែង​ទស្សនីយភាព​ទទួល​ទង់​ស៊ី​ហ្គេម ជា​ឱកាស​ទាក់ទាញ​អាស៊ាន​មក​កម្ពុជា

2022/03/30 05:17:23 pm        99

​ស៊ី​ហ្គេម៖ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ប្ដេជ្ញា​ជំរុញ​ការរៀបចំ​នូវ​កម្មវិធី​សម្ដែង​ទស្សនីយភាព​ អបអរសាទរ​ពិធី​ទទួល​ទង់​ស៊ី​ហ្គេមដើម្បី​បន្ដវេណ​ធ្វើ​ម្ចាស់ផ្ទះបន្ទាប់ពី​វៀតណាម ឲ្យ​មាន​ភាព​ទាក់ទាញ​បំផុតព្រោះ​ជា​វេទិកា​ដ៏​សំខាន់ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ប្រតិភូ និង​អត្ត​ព​លិ​ក​គ្រប់​បណ្ដា​ប្រទេស​អាស៊ាន​មក​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ថ្លែង​ក្នុង​កិច្ចប្រជុំ​ជំនាញ​ក្នុង​ការត្រួត​ពិនិត្យឡើងវិញ​ នូវ​ការរៀបចំ​សម្ដែង​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេមក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការសម្ដែង​ទស្សនីយភាព​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមគ្រោង​រៀបចំ​រយៈពេល ១២​នាទី ដោយមាន​ក្រុម​សិល្បករ និង​ក្រុមកីឡា ក្រោម​ការរៀបចំ និង​ត្រៀម​យ៉ាង​ម៉ត់ចត់​បំផុតដើម្បី​ក្លាយជា​មេដែក​មួយ ក្នុងការ​ទាក់ទាញ​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​រង់ចាំ​ចូលរួម​គាំទ្រ និង​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣។​ ​ឯកឧត្ដម​មានប្រសាសន៍​ថា ការត្រៀម​សម្តែង​នេះបាន​ឆ្លង​ថ្នាក់ដឹកនាំ​ច្រើនលើក​មកហើយ ហើយ​កិច្ចប្រជុំ​នេះគឺជា​ការពិនិត្យ​ឡើងវិញ​បន្ថែម និង​ព​ន្លឿ​ន​ផែនការ​នេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗពាក់ព័ន្ធ​នឹង​ពិធី​បិទ ក៏ដូចជា​ទីតាំង​រៀបចំ បន្ទាប់ពី​ឯកឧត្តមក្នុងនាម​នាយ​បេសកកម្ម​ស៊ី​ហ្គេមបាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ប្រជុំ និង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាមកាលពី​ថ្មីៗ។​

ប្រតិបត្តិ​ករ​កីឡា​ដដែល​បន្ដថា តាមរយៈ​ការត្រៀម​រៀបចំ​កម្មវិធី​សម្ដែង​ទទួល​ទង់​បន្ដវេណ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ វៀតណាមបានផ្ដល់​ភាពកក់ក្ដៅ​ដល់​កម្ពុជាក្នុងការ​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់ និង​ក្រុម​សម្ដែង ពិសេស​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ប្រធាន CAMSOC ដែល​សម្ដេច​នឹង​អញ្ជើញ​ផ្ទាល់​ក្នុង​ពិធី​បិទ និង​ពិធី​ទទួល​ទង់​ស៊ី​ហ្គេម ហើយ​វៀតណាមក៏បាន​សន្យា​ផ្ដល់នូវ​ការទទួល​បដិសណ្ឋារកិច្ច​ជាពិសេស ចំពោះ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៀតផង។​ ​សូមបញ្ជាក់ថា តាម​គម្រោង​ការសម្តែង​ទស្សនីយភាព​រយៈពេល ១២​នាទី​នេះគឺមាន​ការសម្តែង​របាំ ការបង្ហាញ​ពី​ស្លាក​សញ្ញា និមិត្តសញ្ញា បាវចនា ស៊ី​ហ្គេម ២០២៣ ក្រោម​ពាក្យស្លោក «​កីឡា​រស់ក្នុង​សន្តិភាព​» ក៏ដូចជា​ចម្រៀង​ស្វាគមន៍​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់​មក​ស៊ី​ហ្គេម​នៅ​កម្ពុជា និង​ការសម្តែង​ក្បាច់គុន​ល្បុក្កតោដែល​បង្ហាញ​ពី​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​កម្ពុជា នៅក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះឆ្ពោះ​មក​កម្ពុជាក្នុង​ស៊ី​ហ្គេមនា​ខែឧសភា ២០២៣ ផងដែរ ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm