ការស្ទង់មតិ៖ ប្រជាជនជប៉ុនភាគច្រើន ប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា

2026/03/23 10:09:02 pm        249

យោងតាមការស្ទង់មតិចំនួនពីរដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហាញថា ប្រជាជនជប៉ុនភាគច្រើន ប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងសង្គ្រាមនៅអ៊ីរ៉ង់ ស្របពេលដែលសហរដ្ឋអាមេរិក បន្តដាក់សម្ពាធលើសម្ព័ន្ធមិត្តឱ្យជួយការពារសន្តិសុខនៅច្រកសមុទ្រហ័រមូសដ៏សំខាន់។

នៅក្នុងការស្ទង់មតិរបស់កាសែត Yomiuri មានអ្នកឆ្លើយតប ៦៧% បានសម្តែងការជំទាស់ចំពោះការបញ្ជូនកងកម្លាំងស្វ័យការពាររបស់ជាតិទៅកាន់តំបន់នោះ ខណៈការស្ទង់មតិរបស់បណ្តាញព័ត៌មាន ANN បានបង្ហាញថា អត្រា ៥២% ប្រឆាំងនឹងការដាក់ពង្រាយនេះ។ ការស្ទង់មតិទាំងនេះក៏បង្ហាញផងដែរថា អាត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅតែមានកម្រិតខ្ពស់គឺក្នុងអត្រា ៧១% និង ៦៥,២% រៀងគ្នា។

នៅក្នុងជំនួបកំពូលកាលពីថ្ងៃទី១៩ ខែមីនា ជាមួយប្រធានាធិបតីអាមេរិក Donald Trump លោកស្រី Takaichi បានព្យាយាមបញ្ចៀសការប្រឈមមុខដាក់គ្នាជាមួយមេដឹកនាំអាមេរិករូបនេះ ជុំវិញបញ្ហាច្រកសមុទ្រហ័រមូស ប៉ុន្តែលោក Trump នៅតែបន្តដាក់សម្ពាធឱ្យជប៉ុន ចូលរួមតាមចំណែករបស់ខ្លួន។ ការនាំចូលប្រេងភាគច្រើនរបស់ទីក្រុងតូក្យូ គឺពឹងផ្អែកលើផ្លូវទឹកមួយនេះ ដែលបច្ចុប្បន្នកំពុងត្រូវបានបិទខ្ទប់ដោយអ៊ីរ៉ង់។

លោកស្រី Takaichi បាននិយាយថា លោកស្រីបានពន្យល់ទៅលោក Trump ថា ជប៉ុនមានឆន្ទៈក្នុងការចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងនេះ ប៉ុន្តែខ្លួនក៏មានដែនកំណត់ចំពោះអ្វីដែលជប៉ុនអាចធ្វើបានដែរ ដោយសារតែឧបសគ្គផ្នែកច្បាប់។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា ការបញ្ជូននាវាបោសសម្អាតមីននៅច្រកហ័រមូសបន្ទាប់ពីមានបទឈប់បាញ់ អាចនឹងត្រូវយកមកពិចារណា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm