វៀតណាម ចាប់ផ្ដើមកិច្ចប្រជុំបក្សរយៈពេលមួយសប្ដាហ៍ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋថ្មីៗជាច្រើនរូប

2026/03/23 10:11:31 pm        214

រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា គណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ទីក្រុងហាណូយ បានចាប់ផ្ដើមកិច្ចប្រជុំរយៈពេលមួយសប្តាហ៍របស់ខ្លួននៅថ្ងៃចន្ទ (២៣ មីនា) នេះ ដែលកំណត់ធ្វើឡើងដើម្បីសម្រេចចិត្តជ្រើសតាំងបុគ្គលិកសំខាន់ៗរបស់រដ្ឋ និងរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គនេះ ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងមានការតែងតាំងមុខតំណែងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ រួមមានតំណែងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋ និងប្រធានរដ្ឋសភា។ អគ្គលេខាធិការបក្ស លោក តូ ឡឹម (To Lam) ត្រូវបានរំពឹងទុកថា នឹងទទួលបានការតែងតាំងជាប្រធានរដ្ឋ ដែលមានន័យថា លោកនឹងកាន់តំណែងកំពូលពីរក្នុងពេលតែមួយ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល លោក តូ ឡឹម បាននិយាយក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា៖ «កិច្ចប្រជុំពេញអង្គនេះនឹងពិនិត្យឡើងវិញនូវបញ្ហាបុគ្គលិកសម្រាប់មុខតំណែងដឹកនាំក្នុងស្ថាប័នរដ្ឋ សម្រាប់អាណត្តិ ២០២៦-២០៣១»។

គេមិនទាន់ច្បាស់ទេថា តើបក្សនឹងប្រកាសឈ្មោះបេក្ខជនដែលត្រូវបានជ្រើសតាំងនៅត្រឹមចុងបញ្ចប់នៃកិច្ចប្រជុំនៅថ្ងៃសុក្រសប្ដាហ៍នេះឬយ៉ាងណា។ រដ្ឋសភានឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនទាំងនោះ នៅក្នុងសម័យប្រជុំពេញអង្គដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែមេសា។

សេចក្តីថ្លែងការណ៍បន្ថែមថា យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមសម្រាប់រយៈពេលនៃឆ្នាំ២០២៦-២០៣១ ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ។ វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យបានលើសពី ១០% ក្នុងមួយឆ្នាំ ក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ហើយលោក តូ ឡឹម បានបញ្ជាក់ថា ភារកិច្ចបន្ទាន់សម្រាប់ប្រទេសជាតិ គឺការដោះស្រាយជាមួយនឹងផលប៉ះពាល់នៃសង្គ្រាម ជម្លោះ និងលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចសកល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm