អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​ស្ថានទូត​ក្នុង​ប្រទេស​មួយ​ចំនួន​ដោយ​ចោទ​ថា ជា​ចារកម្ម​

2022/03/30 05:25:29 pm        607

អឺរ៉ុប៖ ប្រទេស​បែលហ្ស៊ិក អៀរ​ឡង់ សាធារណរដ្ឋ​ឆែក និង​ហូ​ឡង់​បាន​រួម​គ្នា​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ជាង ៤០​នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ចារកម្ម​។ ​យោង​តាម​អ្នកនាំពាក្យ​មួយ​រូប ​ប្រទេស​បែលហ្ស៊ិកនឹង​ត្រូវ​បណ្ដេញ​ជនជាតិ​រុស្ស៊ី ២១​នាក់​ដែល​ធ្វើការ​នៅ​ស្ថានទូត​របស់​ទីក្រុង​មូ​ស្គូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង Antwerp។

ក្រុម​មន្ត្រី​បាន​ចោទ​ប្រកាន់​ថា ខណៈ​ពួកគេ​ទាំងអស់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ពួកគេ​ពិតជា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចារកម្ម និង​បង្ក​ការ​ប៉ះពាល់​។​ ​ក្រសួងការបរទេស​ហូ​ឡង់​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដក​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ចំនួន ១៧​នាក់​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ជា​អ្នកការទូត ដោយ​ធ្វើ​សកម្មភាព​លើ​ព័ត៌មាន​ពី​សេវា​សន្តិសុខ​របស់​ខ្លួន​។ ក្រសួង​នេះ​បាន​បន្ថែម​ថា ​ប្រទេស​ហូ​ឡង់​ត្រូវ​បាន​រៀប​ចំ​សម្រាប់​វិធានការ​សងសឹក​ណាមួយ​រួចរាល់​ហើយ ព្រោះ​ទីក្រុង Moscow អាច​នឹង​ចាត់វិធានការ​វាយបក​វិញ​នៅ​ថ្ងៃ​ណាមួយ​។​

​ជាមួយគ្នា​នោះ​ដែរ ក្រសួង​ការបរទេស​របស់​អៀរ​ឡង់បាន​បណ្ដេញ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ចំនួន ៤​រូប​ដែល​បាន​បម្រើ​ការងារ​នៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ប្រទេស​ខ្លួន ដោយ​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុម​អ្នកការទូត​ទាំងនោះ មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នៃ​ឥរិយាបថ​ជា​អ្នក​ការទូត​ទេ ដោយ​បន្ថែម​ថា ​ទោះ​យ៉ាង​ណា​ក៏ដោយ​ទ្វារ​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ Dublin និង​ក្រុង Moscow នៅតែ​បើកចំហ​ជានិច្ច​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm