លោក Rutte ស្នើឲ្យលោក Trump យោគយល់ ជុំវិញការរារែករបស់សមាជិកណាតូ ក្នុងការគាំទ្រសង្គ្រាមអ៊ីរ៉ង់

2026/03/23 11:07:16 pm        112

អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃអាទិត្យ (ទី២២ ខែមីនា ឆ្នាំ២០២៦) បានស្នើសុំការ «យោគយល់» ពីលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងពេលមានការខកចិត្តរបស់លោក ជាមួយប្រទេសសម្ព័ន្ធមិត្ត ដែលបង្ហាញការរារែកក្នុងការគាំទ្រ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ក្នុងកម្មវិធី «Face the Nation» របស់ប្រព័ន្ធផ្សព្វផ្សាយ CBS លោក Rutte បានប្រាប់ពិធីការិនី Margaret Brennan ថា៖ «ខ្ញុំយល់ពីការខកចិត្តរបស់លោកប្រធានាធិបតី ដែលវាត្រូវការពេលវេលាខ្លះ ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំក៏ស្នើសុំការយោគយល់ខ្លះដែរ ពីព្រោះប្រទេសនានា ត្រូវត្រៀមខ្លួន សម្រាប់ករណីនេះ ដោយមិនដឹង និងសម្រាប់ហេតុផលដ៏ល្អ អំពីការវាយប្រហារដំបូង លើអ៊ីរ៉ង់ ប៉ុន្តែឥឡូវនេះ កំពុងរួមគ្នា ដើម្បីធានាថា យើងអាចធានាសុវត្ថិភាពច្រកសមុទ្រ Hormuz បាន»។

មេដឹកនាំអាមេរិក បានជំរុញម្តងហើយម្តងទៀតដល់បណ្ដាប្រទេសសមាជិកអង្គការណាតូឲ្យចាត់វិធានការដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ អ៊ីរ៉ង់បានរឹតបន្តឹងចរាចរណ៍យ៉ាងខ្លាំង តាមរយៈផ្លូវដែលប្រហែល ១ភាគ៥នៃប្រេងរបស់ពិភពលោកឆ្លងកាត់ទីនេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ និងចក្រភពអង់គ្លេស បានថ្កោលទោសការវាយប្រហារថ្មីៗរបស់អ៊ីរ៉ង់ លើរដ្ឋឈូងសមុទ្រ និងការបិទច្រកសមុទ្រ Hormuz របស់ប្រទេសនេះ។ ប៉ុន្តែការធ្វើនោះ មិនបានបញ្ឈប់លោក Trump មិនឲ្យវាយប្រហារម្តងទៀតទៅលើអង្គការណាតូ ដែលបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងចក្រភពអង់គ្លេស ជាសមាជិកនោះឡើយ។

តែយ៉ាងណាក្ដី លោក Rutte បាននិយាយកាលពីថ្ងៃអាទិត្យថា អង្គការណាតូ នឹង «តែងតែជួបជុំគ្នា» ហើយវាគឺ «សមហេតុផលណាស់ដែលប្រទេសនៅអឺរ៉ុបត្រូវការពេល ២-៣សប្តាហ៍» ដើម្បីជួបប្រជុំគ្នា ពាក់ព័ន្ធនឹងផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រោះពួកគេមិនត្រូវបានជូនដំណឹង មុនពេលមានការវាយប្រហារដំបូងរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        53
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm