អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASSថា ស្ថានភាពនៅច្រកសមុទ្រហ័រមូស នឹងមានស្ថិរភាពភ្លាមៗ នៅពេលដែលជម្លោះប្រឆាំងប្រទេសអ៊ីរ៉ង់ ត្រូវបានបញ្ចប់។

លោកបាននិយាយថា៖«យើងអំពាវនាវឲ្យមានដំណោះស្រាយចំពោះជម្លោះទាំងមូលនេះ និងបញ្ចប់ការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើង នៅច្រកសមុទ្រហ័រមូស គឺជាផលវិបាកផ្ទាល់នៃយុទ្ធនាការខុសច្បាប់នេះ»។
តាមគំនិតរបស់លោក៖«នៅពេលណាសង្គ្រាម ត្រូវបានបញ្ចប់ ស្ថានភាពនៅច្រកសមុទ្រហ័រមូស នឹងមានប្រក្រតីភាពឡើងវិញភ្លាម»៕
